adverise with khmeread 1

មិនត្រូវ​ព្រងើយកន្តើយ​នឹង ៧ ចំណុច​នេះឡើយ ពេល​អ្នក​បត់ជើងតូច

    ​តើ​ក្នុង​មួយថ្ងៃ​អ្នក​នោម​ប៉ុន្មាន​ដង​? ពី ៦ ទៅ ៧ ដង ឬក៏​ច្រើនជាង​នេះ​? វា​អាស្រ័យ​លើ​ចំនួន​ទឹក​ដែល​អ្នក​ពិសា​។ អ្នកជំនាញ​វិភាគ​ទឹកនោម​បាន​សិក្សា​ជាច្រើន​ឆ្នាំ ហើយ​ការសិក្សា​ទាំងនោះ​បានបង្ហាញ​ប្រាប់​ពី​បញ្ហា​សុខភាព​ជារួម​តាមរយៈ​ទឹកនោម​របស់​អ្នក​បាន​។ នេះហើយ​គឺជា​មូលហេតុ​ដែល​អ្នក​មិនត្រូវ​ព្រងើយកន្តើយ​អំពី​បញ្ហា​ទឹកនោម​។​

​    ​ប្រសិនបើ​អ្នកមាន​សញ្ញា​ខាងក្រោម​នេះ អ្នក​គួរឱ្យ​រក​វេជ្ជបណ្ឌិត​៖
​    ​១. ទឹកនោម​ធំ​ក្លិនឆ្អេះ​ខ្លាំង​
     ​ទឹកនោម​តែងតែមាន​ក្លិន​មិនល្អ​។ ប្រសិនបើ​អ្នកមាន​អារម្មណ៍​ថា​វា​មាន​ឆ្អេះ​ខ្លាំង​ខុសធម្មតា​ដូច​ត្រី​ស្អុយ មានន័យថា​អ្នកមាន​មេរោគ​ក្នុង​ផ្លោក​នោម​ហើយ​។​

​    ​២. ទឹកនោម​របស់​អ្នកមាន​ក្លិន​ផ្អែម ឬ​នោម​មាន​ស្រមោច​រោម​
​    ​ប្រសិនបើ​អ្នកមាន​សញ្ញា​នេះ​គួរឱ្យ​រក​វេជ្ជបណ្ឌិត ព្រោះ​វា​បង្ហាញថា​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​។​

​    ​៣. មាន​អារម្មណ៍​ក្រហាយ​ពេល​នោម​ម្ដងៗ​
​    ​ពេល​នោម​ក្រហាយ ពីព្រោះ​តែ​អ្នក​ខ្វះ​ជាតិ​ទឹក ឬក៏​ទ្រាំ​នោម​យូរពេក​។ ប៉ុន្ដែ​ប្រសិនបើ​អ្នក​កើត​វា​ញឹកញាប់​មិនគួរ​មើលរំលង​ទេ ព្រោះ​វា​បង្ហាញថា​អ្នក​ឆ្លង​មេរោគ​ផ្លូវ​ម៉ូ​ត្រ​ហើយ​។​

​    ​៤. ទឹកនោម​របស់​អ្នក​ពណ៌​ក្រហម ឬ​ផ្កាឈូក​
​    ​ប្រសិនបើ​អ្នក​ញ៉ាំ​ផ្លែ​ប៉ោម ស្វាយ ប៊ឺ​រី​ខ្មៅ ឆៃថាវ​ក្រហម ទឹកនោម​មាន​ពណ៌​ក្រហម ឬ​ផ្កាឈូក​ជា​រឿង​ធម្មតា​ទេ​។ ប៉ុន្ដែ​ប្រសិន​មិនបាន​ពិសា​អាហារ​ដូច​លើក​ខាងលើ បានន័យថា​ទឹកនោម​មាន​ឈាម​។ ទៅរក​វេជ្ជបណ្ឌិត​ភ្លាម បើ​ឃើញ​ដូច្នេះ​។​

​    ​៥. ទឹកនោម​មាន​ឈាម​
​    ​ទឹកនោម​មាន​ឈាម​អាចមកពី​កត្តា​ច្រើន​ដូចជា មាន​មេរោគ​ក្នុង​ផ្លោក​នោម គ្រួស​ក្នុង​តម្រងនោម និង​អាចជា​មហារីក គួរ​ទៅរក​វេជ្ជបណ្ឌិត​ពិគ្រោះគ្នា​។​

​    ​៦. ទឹកនោម​មាន​ពពុះ​
​    ​វា​ជាស​ញ្ញា​មាន​មេរោគ​ក្នុង​ប្រព័ន្ធ​នោម ត្រូវតែ​ព្យាបាល​ភ្លាម​។​

​    ​៧. នោម​ញឹកញាប់​
​    ​ផឹកទឹក​ច្រើន​នោម​ច្រើន​ជា​រឿង​ធម្មតា ប៉ុន្ដែ​បើ​អ្នក​មិន​ផឹក​ច្រើន​ទេ​ហើយ​នោម​ញឹកញាប់ វា​មិនមែនជា​រឿង​ដែល​អ្នក​ត្រូវ​មើលរំលង​ទេ​។ វា​ជាស​ញ្ញា​មេរោគ​ក្នុង​បំពង់​បង្ហូរ​ទឹកនោម ដោយសារ​ការសេព​គ្រឿង​ស្រវឹង​លើស​កម្រិត ជំងឺ​ទឹកនោមផ្អែម និង​មាន​ផ្ទៃពោះ​។​ល​៕

adverise with khmeread
ប្រភព៖ healthylifeheadlines

អ្នកនឹងចូលចិត្ត

មតិយោបល់