adverise with khmeread Untitled 1

សត្វល្អិត​ចេះ​ហោះ​គ្រប់​ប្រភេទ​រាប់ទាំង​មូស​គឺ​សុទ្ធតែ​ចាញ់ល្បិច​នេះ​ទាំងអស់​! យក​វា​ទៅ​អនុវត្ត​ដើម្បី​កុំឱ្យ​សត្វ​ទាំង​នោះមក​រំខាន​

    ​គ្មាន​អ្វីដែល​រំខាន​ជាង​សត្វល្អិត​ក្នុង​បន្ទប់​នោះឡើយ​។ ពួកវា​ខាំ​យើង រំខាន​ដំណេក​របស់​យើង និង​មិនឱ្យ​យើង​បាន​សុខ​ទេ​។​

​    ​ថ្ងៃនេះ​លែង​ពិបាក​ទៀតហើយ មូស​និង​សត្វល្អិត​លែង​រវល់​មក​ខាំ​អ្នក​ទៀតហើយ​។ ខាងក្រោម​នេះ​ជា​ល្បិច មិនឱ្យ​មូស​មក​ខាំ​យើង​បានឡើយ​៖

​    ​* អ្វីដែល​អ្នកត្រូវការ​គឺ​៖
​    ​- ចេក ១ ផ្លែ​
​    ​- ទឹក​
​    ​- ស្ករ​
​    ​- ដប​ជ័រ​
​    ​- កន្ត្រៃ​

​    ​* របៀប​ធ្វើ​
​    ​យក​កន្ត្រៃ​កាត់​ដប​ជា​ពីរ បន្ទាប់មក​យក​ស្ករ កាត់​ចេក​ពាក់កណ្ដាល និង​កិន​វា​ដាក់​ចូលក្នុង​ដប បន្ទាប់មកទៀត​ដាក់​ទឹក​ចូល​។ ហើយ​អ្នក​ដាក់​កន្លែង​ណា​ដែល​អ្នក​ចង់​ដាក់​ជាការ​ស្រេច ហើយ​រង់​ចាំមើល​សត្វល្អិត​រួមទាំង​មូស​នាំគ្នា​ចូលក្នុង​ដប់​គ្មាន​សល់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់