adverise with khmeread Feature

រៀបចំ​បន្ទប់ដេក​បែប​ណា​ផ្តល់​សុភមង្គល​និង​មាន​ភាព​ផ្អែមល្ហែម​?​

        ​តាម​ក្បួន​ហុងស៊ុយ បន្ទប់ដេក​តែង​ជះឥទ្ធិពល​ដល់​ទាំង​ផ្នែក​សុខភាព កិច្ចការងារ សេចក្តីស្នេហា និង រួមទាំង​ផ្នែក​បញ្ហា​ប្រាក់កាស​ដល់​ម្ចាស់​អ្នកស្នាក់នៅ​។ ក្នុង​ក្បួន​ហុងស៊ុយ បង្ហាញថា បន្ទប់ដេក​ចាំបាច់​ត្រូវមាន​សភាព​ស្ងប់ស្ងាត់​និង​សុវត្ថិ​ភាពល្អ​។​
​    ​ចំណែក​ក្នុង​សេចក្តីស្នេហា​វិញ​បើ​មានការ​រៀបចំ​បាន​ត្រឹមត្រូវ​ក្នុង​បន្ទប់ដេក​តែង​ជួយ​ឱ្យ​សេចក្តីស្នេហា​ស្ថិតស្ថេរ​គ្មាន​រឿងរ៉ាវ​រកាំរកូស​ឬ​កើត​ការប្រទាំងប្រទើសរ​វាង​ប្តី​ប្រពន្ធ​ច្រើន​នោះឡើយ​។

       ​តើ​យើង​ត្រូវ​រៀបចំ​បន្ទប់ដេក​យ៉ាងដូចម្តេច​ឱ្យបាន​ត្រឹមត្រូវ​តាម​ក្បួន​ហុងស៊ុយ​?

- គ្រែ​ដេក​ហាម​ដាក់​អំពូល​ភ្លើង​ចំ​ពីលើ​ព្រោះថា​តែង​ជះឥទ្ធិពល​អាក្រក់​ដល់​សុខភាព និង​មិន​ត្រូវដាក់​គ្រែ​នៅត្រង់​ជ្រុង​បញ្ឆាក​បន្ទប់ដេក​ទេ ព្រោះថា​អាច​កើតរោគ​ជំងឺ​បៀតបៀន​។​

 - មិនត្រូវ​រៀបចំ​គ្រែ​ដេក​ដាក់ឱ្យ​បុក​ចំ​ទ្វារ​បន្ទប់ដេក ឬ​បុក​ចំ​ជាមួយ​ទ្វារ​បន្ទប់ទឹក​ព្រោះថា អាច​នាំមក​នូវ​ឧបទ្រពចង្រៃ​មួយចំនួន​ដូចជា​កើតរោគ គ្រោះភ័យ និង ការប្រកប​របរ​រក​ស៊ី​ជួញដូរ ជួប​រឿង​ប៉ះទង្គិច​ជាដើម​។ ចំណែក​ករណី​ទ្វារធំ​បុក​ចំ​ជាមួយ​បន្ទប់ដេក​តែង​ផ្តល់​ផល​អាក្រក់​ផងដែរ ដូចជា​ការ​ទុក​លុយ​មិន​ជាប់​ខ្លួន​ចេះតែ​ហូរ​ចេញ​ឬ​អាច​កើត​មានការ​ទាស់សម្តី​គ្នា​ញឹកញាប់​។​

- មិនគួរ​ដាក់​កញ្ចក់​ចំ​ត្រង់​ជាមួយ​គ្រែ​ដេក​ដាច់ខាត ព្រោះថា​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​។​

- គ្រែ​ដេក​មិនគួរ​ឱ្យនៅ​ក្រោម​ធ្នឹម​ផ្ទះ​ឡើយ​។​
​    ​
 - ហ៊ឹង​ដាក់​ព្រះ គ្រឿង​គោរពបូជា​ឬ​ដែក​រណែង​ព្យួរ​ខោអាវ​មិនត្រូវ​ដាក់​ឱ្យនៅ​ពីលើ​ក្បាល​ដំណេក​ទេ​ ព្រោះ​ថា​នឹង​ផ្តល់​អាក្រក់​ដូចជា​កើតរោគ​តានតឹង និង​កើតរោគ​ពាក់ព័ន្ធ​នឹង​ខួរក្បាល​ជាដើម​។​

 - គ្រែ​ដេក​មិនគួរ​ដាក់​រាំង​មាត់ទ្វារ​ធំ​ទេ ព្រោះថា​នឹង​នាំ​ការប៉ះទង្គិច​ដល់​អ្នកស្នាក់នៅ​។​

 - ដាក់​គោម​ភ្លើង​ភ្លឺៗ​ទុក​នៅត្រង់​បរិវេណ​ក្បាល​ដំណេក​ដើម្បី​ជួយ​បញ្ចេញ​ឥទ្ធិពល​ប៉ុន្តែ​យ៉ាងណា​ក៏​មិន​ត្រូវ​បើកភ្លើង​ពី​កន្លែង​ផ្សេង​បញ្ចាំង​មក​ត្រង់​ក្បាល​ដំណេក​នោះដែរ​ពីព្រោះថា​មិន​ផ្តល់​ផល​ល្អ​ឡើយ​។​

  -​ដាក់​គោម​ភ្លើង​ដែលមាន​ពណ៌​ក្រហម ទឹកក្រូច ឬ​ស៊ី​ជំ​ពូ ទុក​ក្នុង​បន្ទប់ដេក​នៅ​ផ្នែក​ខាងលិច​ឆៀង​ត្បូង នោះ​នឹង​ជួយ​នាំ​ជោគ​សំណាង​ខាង​សេចក្តីស្នេហា​។​

- បិទ​រូប​ដើម្បី​ជួយ​បន្ថែម​ឥទ្ធិពល​ដូចជា​រូប​ព្រះ​ច័ន្ទ ឬ​រូប​ដែល​ផ្តល់​អារម្មណ៍​ស្ងប់​សុខ​។ ត្រូវ​រក​រូប​មិនមាន​ចលនា​ដែល​ជួយ​ឱ្យ​យើង​ដេក​សម្រាក​បាន​លក់​ស្កប់​ស្កល់​។ ​ចំពោះ​ករណី​ផ្ទះ​ណា​ជួប​ការលំបាក​ក្នុងការ​មានកូន​គប្បី​បិទ​រូប​កូនក្មេង​ទុក​ក្នុង​បន្ទប់​៕

adverise with khmeread

មតិយោបល់