adverise with khmeread 1

វិធី​បំបាត់​ខ្លាញ់​ស្បែកក្បាល ដែលជា​សត្រូវ​លេខ ១ របស់​មនុស្ស​សម័យថ្មី​

    ​ងូតទឹក​កក់សក់​ពេលព្រឹក និង​លេង​ស្ទីល​សក់ មើលទៅ​ស្អាត​ពេញ​មួយថ្ងៃ ប៉ុន្ដែ​ទើបតែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ស្រាប់តែ​ប្រែ​ជាមាន​ប្រេង ឬ​ជាតិ​ខ្លាញ់ ហេតុអ្វី​បាន​ទៅជា​ដូច្នេះ​? 

​    ​នេះ​មានន័យថា​អ្នកមាន​សក់​ខ្លាញ់​។ សក់​ត្រូវបាន​ការពារ​ពី​ការ​ខូច និង​ស្បែកក្បាល​របស់​អ្នក​នៅតែមាន​ស្ថាន​ភាពល្អ​ទេ ដោយសារ​ក្រពេញ​ខ្លាញ់​។ ក្រពេញ​នេះ​អាច​ផលិត​ជាតិ​ខ្លាញ់​ច្រើនពេក ដោយសារតែ​បម្រែបម្រួល​អ័រម៉ូន តំណពូជ ឬក៏​ដោយសារ​ផលិតផល​ជាដើម​។ កុំ​បារម្ភ​វី​ធី​ខាងក្រោម​អាចជួយ​បំបាត់​ជាតិ​ខ្លាញ់​ស្បែកក្បាល​បាន​។​

​    ​* គ្រឿងផ្សំ​
​    ​- ស៊ុត​ក្រហម​
​    ​- ក្រូចឆ្មា​

​    ​* របៀប​ធ្វើ​និង​ប្រើប្រាស់​
​    ​យក​ស៊ុត​ក្រហម ១ ឬ ២ តាម​កម្រិត​សក់ លាយ​ជាមួយនឹង​ទឹ​ក្រូចឆ្មា ៤ ទៅ ៥ ដំណក់​លាយ​ឱ្យ​សព្វ​ចូលគ្នា​។ បន្ទាប់មក​លាប​លើ​ស្បែកក្បាល​និង​សក់​ឱ្យ​សើម និង​ទុកចោល ៥-៧ នាទី សឹម​លាង​ជាមួយនឹង​សាប៊ូ​ចេញ​។ ធ្វើបែបនេះ ២ ទៅ ៣ ក្នុង​មួយ​សប្ដាហ៍​៕

adverise with khmeread
ប្រភព៖ style

អ្នកនឹងចូលចិត្ត

មតិយោបល់