adverise with khmeread 7 copy

មាន​លុយ​ទិញ​ទឹកអប់​ថ្លៃ បើ​ទិញ​ចំ​របស់​ក្លែងក្លាយ​គឺ​ដូច​បោះ​លុយ​ចោល​ឥតប្រយោជន៍​! នេះ​ជា​របៀប​មើល​ទឹកអប់​ក្លែងក្លាយ​

    ​ក្នុងពេល​បច្ចុប្បន្ន​មាន​ទំនិញ Brand​ៗ ជាច្រើន​កំពុង​វាយលុក​ទីផ្សារ ខណៈ​ដែលមាន​ជនខិលខូច​លួច​បន្លំ​ផលិតផល​របស់គេ​ធ្វើជា​របស់ខ្លួន​ដោយ​ធ្វើតាម​គំ​រូប​របស់គេ​ដែរ​។​

​    ​ច្បាស់​ណាស់​ប្រទេស​ដែលមាន​ច្បាប់​ធូររលុង ចៀស​មិន​ផុតពី​ផលិតផល​ក្លែងក្លាយ​នោះឡើយ​។ ខាងក្រោម​នេះ​ជា​របៀប​មើល​ទឹកអប់ Brand ឬ ក្លែងក្លាយ​។​

​    ​១. មើល​ពី​របៀប​វេច​ខ្ចប់​
​    ​ក្រដាស​វេច​ខ្ចប់​ស្តើ​ម​ស្វិត​ផ្សំ​ពី​អាលុយមីញ៉ូម និង​មិន​ជ្រួញ​ជា​លក្ខណៈ​សម្គាល់​នៃ​ទឹកអប់​ពិតប្រាកដ​។ បើ​ក្រដាស​វេច​ខ្ចប់​ក្រាស និង​ផលិត​ពី​ក្រដាស​សុទ្ធ ជា​របស់​ក្លែងក្លាយ​។​

​    ​២. ប្រអប់​មាន​ថ្នេរ​ល្អឥតខ្ចោះ​
​    ​បើ​ប្រអប់​មាន​ថ្នេរ​ជ្រួញៗ នោះ​ជា​ទឹកអប់​ក្លែងក្លាយ​ហើយ​។ ប្រអប់​ហ្ស៊ី​ន មាន​ថ្នេរ​ស្អាត​ឥតខ្ចោះ​។​

​    ​៣. ប្រអប់​ក្រដាស​ខាងក្នុង​មាន​ប្រដាប់​ការពារ​ត្រឹមត្រូវ​
​    ​របស់​ពិតប្រាកដ​គឺ​បង្កើតឡើង​មាន​ស្ដង់ដារ​ខ្ពស់ និង​រចនា​មក​មាន​ប្រអប់​បន្ថែម​ខាងក្នុង​ដើម្បី​ការពារ​ដប​ទឹកអប់​កុំឱ្យ​ជម្រុះ​បែក​។​

​    ​៤. ស្លាក​សញ្ញា​ទឹកអប់​
​    ​ដូចដែល​អ្នក​បានឃើញ​ក្នុង​រូបភាព​ខាងក្រោម​នេះ គឺ​មួយ​របស់​ពិត និង​មួយទៀត​របស់​ក្លែងក្លាយ​។ សញ្ញា​ព្រួញ​មួយ​បែរ​ទៅ​ស្ដាំ និង​មួយទៀត​បែរ​ទៅ​ឆ្វេង​។ លក្ខណៈពិសេស​នៃ​សញ្ញា​ព្រួញ​គឺ របស់​ពិត​មាន​ពណ៌​មាស​ចាស់ និង​របស់​ក្លែងក្លាយ​មាន​ពណ៌​មាស​ភ្លឺ​ចាំង​។​

​    ​៥. ការ​រចនា​
​    ​ជួនកាល​យើង​មិនបាន​ចាប់អារម្មណ៍​លើ​ឈ្មោះ​របស់​ផលិតផល​ទេ យើង​តែងតែ​ចំណាំ​រូបរាង​របស់​វា​ដូច្នេះ​ពេល​យើង​ទិញ​នឹង​ចាញ់បោក​អ្នកលក់​។ ដូច​រូបភាព​ខាងក្រោម​យើង​ឃើញ​ហើយ​ថា វា​គ្រាន់តែ​ស្រដៀង​គ្នា​ប៉ុណ្ណោះ​តែ​យើង​អាច​ច្រឡំ​បាន​។ អ្វីដែល​ត្រូវ​កត់សម្គាល់​គឺ​រូបរាង​ដប​ទឹកអប់ និង​អក្សរ​ស្លាក​សញ្ញា​ទឹកអប់​។ 

​    ​៦. ពណ៌​ទឹកអប់​
​    ​ចំណុ​ចនេះ​រាង​ពិបាក​កត់សម្គាល់​បន្តិច ប៉ុន្តែ​បើ​អ្នកពិនិត្យ​ឱ្យ​ហ្មត់ចត់ ពណ៌​ទឹកអប់​ក្លែងក្លាយ​រាង​ស្រអាប់​ជាង​ពណ៌​ទឹកអប់​ពិតប្រាកដ​។ 

​    ​៧. គម្រប​ទឹកអប់​
​    ​គម្រប​ទឹកអប់​ពិតប្រាកដ​វា​នៅ​ចំ​កណ្ដាល​អង្កត់ផ្ចិត​រប​ស់​ដប​ទឹកអប់ ចំណែក​របស់​ក្លែងក្លាយ​អត់​ស្ដង់ដារ​គឺ​ចេញមក​វៀច​មុខ​វៀច​ក្រោយ​មិន​ចំ​កណ្តាល​អង្កត់ផ្ចិត​ដប​ទេ​៕

adverise with khmeread
ប្រភព៖ stylishmodelling

អ្នកនឹងចូលចិត្ត

មតិយោបល់