adverise with khmeread 1

វាយ​ធ្វើបាប​ខ្លួនឯង រួច​ចោទ​ប្តី​សេដ្ឋី​ថា​ប្រើ​អំពើហិង្សា តែ​ចៃដន្យ​ក្នុង​បន្ទប់​របស់​នាង​មាន​កាមេរ៉ា​សុវត្ថិភាព​!

    ​លោក Scott Mitchell សេដ្ឋី​មកពី​រដ្ឋ Florida សហរដ្ឋអាមេរិក បាន​អះអាងថា នាង Mary Hunt បាន​លួច​គ្រឿងអលង្ការ​ដែលមាន​តម្លៃ ២,១ លាន​ដុល្លារ​ពី​គាត់​បន្ទាប់ពី​បែកបាក់​គ្នា​ដ៏​ចម្រូងចម្រាស​កាលពី​ឆ្នាំមុន​។​

​    ​ប៉ុន្តែ​នាង Mary វ័យ ២៩ ឆ្នាំ​ចោទប្រកាន់​លោក Scott វ័យ ៤៥ ឆ្នាំ​ថា បាន​ប្រើ​អំពើ​ហឹ​ង្សា​មកលើ​នាង​ដោយ​ធ្វើឱ្យ​នាង​ជាំភ្នែក​និង​ជាំមុខ មុនពេល​បែក​គ្នា​កាលពី​ខែសីហា​ឆ្នាំមុន​។​

​    ​មេធាវី​របស់លោក Scott អះអាងថា ឃ្លី​ប​វីដេអូ​ខាងក្រោម​នេះ​ជា​ភស្តុតាង​បញ្ជាក់​អំពី​របួស​របស់​នាង​គឺជា​ការ​បង្កដោយ​ខ្លួនឯង​។​

​    ​លោក​មេធាវី Todd Foster បាន​ប្រាប់ FOX13 ថា "​ការពន្យល់​ចំពោះ​ភ្នែក​ជាំ​នេះ ឥឡូវ​ពិតជា​ខុសពី​មុន​។ គ្មាន​ភស្តុតាង​ណាមួយ​ដែលថា គាត់​វ៉ៃ​នាង​នោះទេ​។ វីដេអូ​នេះ​ឥឡូវនេះ​បានបង្ហាញ​យ៉ាងច្បាស់​ថា នាង​វាយ​ខ្លួនឯង​នៅ​តំបន់​តែមួយ​លើ​មុខ​និង​ក្បាល ដែល​នាង​ចោទថា​លោក Scott វាយ​"​។​

​    ​អ្នកជំនួញ​រូបនេះ​ឥឡូវ​ថែមទាំង​បាន​ជួល​អតីត​អ្នកជំនាញ​ខាង​កោសល្យ​វិ​ច្ច័​យ FBI ម្នាក់​ដើម្បី​ស្វែងរក​វីដេអូ​ពី​កាមេរ៉ា​សុវត្ថិភាព​បន្ថែមទៀត ខណៈ​ការតស៊ូ​ផ្នែក​ផ្លូវច្បាប់​កំពុង​បន្ត​។​

​    ​លោក Mitchell ក៏បាន​ដាក់​ពាក្យបណ្តឹង​ប្រឆាំងនឹង​អតីត​គូ​ដណ្តឹង​របស់គាត់ និង​ឪពុកម្តាយ​នាង​កាលពីដើម​ឆ្នាំនេះ​បន្ទាប់ពី​គាត់​រកឃើញថា គ្រឿងអលង្ការ​ដែលមាន​តម្លៃ​រាប់លាន​ដុល្លារ​បាន​បាត់​ពី​បន្ទប់​សុវត្ថិភាព​របស់គាត់​។​

​    ​ទោះយ៉ាងណា ឪពុក​របស់​នាង Mary បាន​សារភាព​ទាំង​ស្រវឹង​ជាមួយ​លោក Scott តាម​ទូរស័ព្ទ​មួយ​សប្តាហ៍​ក្រោយ​បែក​គ្នា​ថា បានទទួល​ថង់​អលង្ការ​មួយ​។​

​    ​បណ្តឹង​នេះ​នឹង​ទាមទារ​ថ្លៃ​ខូចខាត​រាប់ទាំង​គ្រឿងអលង្ការ​ដែល​បាត់​សរុប​ចំនួន ៤ លាន​ដុល្លារ​៕

 

adverise with khmeread
ប្រភព៖ Daily Star

អ្នកនឹងចូលចិត្ត

មតិយោបល់