adverise with khmeread 1

ឈិន ឡុង ជាប់​ជាតា​រា​ប្រុស​រក​ចំណូល​ខ្ពស់បំផុត​ទី​ពី​រលើ​ពិភពលោក​

    ​ដោយ​យក​ចំណូល​ដាក់​ហៅ​ប៉ៅ​បាន ៦១ លាន​ដុល្លារ ឈិន​ឡុង​ត្រូវបាន​ប្រសិទ្ធ​នាម​ជា​តារា​សម្តែង​ប្រុស​ដែល​រកប្រាក់​ចំណូល​ច្រើន​លំដាប់​ទី​ពីរ​ក្នុង​ពិភពលោក ដោយសារ​កំពុង​កើន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​នៅក្នុង​ទីផ្សារ​ភាពយន្ត​ប្រទេស​ចិន​។ តារា​សម្តែង​រកលុយ​បាន​ច្រើន​នៅ​លេខ​មួយ​គឺ​លោក Dwayne Johnson ដែល​គេ​ស្គាល់​ជាទូទៅ​ជា​ថា The Rock រកបាន ៦៤,៥ លាន​ដុល្លារ​។ នេះ​បើ​យោងតាម​ការរាយការណ៍​របស់​ទស្សនាវដ្ដី Forbes​។​

​    ​បើ​យោងតាម​វេ​ប​សាយ NextShark បានឱ្យដឹងថា នៅក្នុង​រឿង​ថ្មី​របស់គាត់​គឺ​រឿង Dragonblade ឈិន​ឡុង​ត្រូវបាន​ជឿថា រកប្រាក់​ចំណូល​បាន​យ៉ាងតិចណាស់ ១០ លាន​ដុល្លារ​។ រឿងនេះ​ក៏​ចូលរួម​សម្តែង​ដោយ​តារា​ហូលីវូដ​ដ៏​លេចធ្លោ​គឺ​លោក Adrien Brody និង John Cusack ផងដែរ ប៉ុន្តែ​មិនទាន់​ចេញ​បញ្ចាំង​នៅ​សហរដ្ឋអាមេរិក​នៅឡើយ​ទេ​។ ទោះយ៉ាងណា គ្រាន់​រឿងនេះ​មួយ​បាន​កើប​លុយ​លក់​សំបុត្រ​បាន​ដល់​ទៅ ១២០ ដុល្លារ​រួចទៅហើយ​ក្នុងប្រទេស​ចិន​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់