adverise with khmeread 1

អតីត​តារា​សិច​ដ៏​ល្បី​នាង Sasha Grey នឹង​មក​ធ្វើជា DJ ក្នុង​កម្មវិធី​ប្រណាំង​រថយន្ត​ក្នុង​សិង្ហ​បុរី​ដោយ​មិន​ខ្វល់​ពី Zika

    ​នៅក្នុង​លោក​នេះ មាន​មនុស្ស​ប្រុស​ពីរ​ប្រភេទ​! ប្រភេទ​ទីមួយ​គឺ​អ្នក​ដែល​មិន​ស្គាល់​នាង Sasha Grey សោះ​ហើយ​ទី​ពីរ​គឺជា​ប្រភេទ​មនុស្ស​កុហក​ដែលថា​មិន​ស្គាល់​នាង​។​

​    ​ជាការ​ពិត នាង Grey ធ្លាប់ជា​តារា​សិច​ដ៏​ល្បីល្បាញ​មួយរូប​ក្នុង​ពិភពលោក ហើយ​នាង​បាន​ចូលនិវត្តន៍​ពី​វិស័យ​កម្សាន្ត​នេះ​នៅពេល​នាង​មាន​អាយុ ២១ ឆ្នាំ​ដើម្បី​បន្ត​បំណងប្រាថ្នា​ផ្សេងទៀត​របស់ខ្លួន​។​

​    ​នៅ​វ័យ ២៨ ឆ្នាំនេះ នាង​ជាតា​រា​ម៉ូ​ដែល តារាភាពយន្ត  DJ និង​តារា​ទូរទស្សន៍ ហើយ​នាង​ថែមទាំង​សម្តែង​នៅក្នុង​ក្រុម​តន្ត្រី​មួយ និង​ថែមទាំង​បញ្ចេញ​សៀវភៅ​ប្រលោមលោក​ទាក់ទង​នឹង​ភាព​ស្រើបស្រាល​ទៀតផង​។​

​    ​ជា​ផ្នែក​មួយ​នៃ​ការ​ប្រារព្វ​ពិធី​បើក​ការប្រកួតប្រណាំង​រថយន្ត Singapore Grand Prix នាង Grey នឹង​ធ្វើជា DJ នៅ​ក្លឹប Bang Bang ក្នុង​សណ្ឋាគារ Pan Pacific Hotel នៅ​ថ្ងៃ​សុក្រ ទី ១៦ ខែកញ្ញា​ខាងមុខនេះ​។ នាង​មិនបាន​ប្តូរ​ផែនការ​របស់​នាង​ទេ បើទោះបី​សិង្ហ​បុរី​កំពុងមាន​បញ្ហា​រីក​រាលដាល​វីរុស Zika ក៏ដោយ​។ 

​    ​ចំពោះ​សុភាពបុរស​វិញ​ដែល​ចង់​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ ត្រូវតែ​ពាក់​អាវកឌុប និង​ចំពោះ​នារី​ត្រូវតែ​ពាក់​ស្បែកជើង​កែង និង ឈុតខ្មៅ​រួមទាំង​ក្រវ៉ា​ត់ក​។ ចំពោះ​សំបុត្រ​ចូលរួម​វិញ​គឺមាន​តម្លៃ ៤៥ ដុល្លារ​ដែល​លោកអ្នក​អាច​ទិញ​បាន​តាមរយៈ​អាស័យដ្ឋាន​នេះ (http://bangbangxsashagrey.peatix.com/)៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់