adverise with khmeread 37c59ab800000578 3767937 image a 40 1472682409183

អីយ៉ា​ស្ងាត់ៗ David Luiz រត់​មក Chelsea វិញ​

    ​កាលពី​ថ្ងៃ​ពុធ David Luiz ប្រហែលជា​មិនអាច​ទ្រាំ​រង់ចាំ​ពាក់អាវ Chelsea ជាថ្មី​ម្តង​ទៀតហើយ​បានជា​វិល​ត្រឡប់មក​តោ​ខៀវ​វិញ បន្ទាប់ពី​បំពេញ​រួចរាល់​នូវ​ការផ្ទេរ​ក្នុងតម្លៃ ៣២ លាន​ផោន (​ប្រហែល ៤២ លាន​ដុល្លារ​) ដើម្បី​វិល​ត្រឡប់មក​ទឹកដី Stamford Bridge​។​

​     ខ្សែការពារ​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ​បាន​ចូលរួម​ក្លឹប Premier League នេះ​វិញ គឺ​ពីរ​ឆ្នាំ​បន្ទាប់ពី​ចាក​ចេញទៅ​ក្លឹប​បារាំង Paris SG និង​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​រយៈពេល ៣ ឆ្នាំ​។ 

​    ​David Luiz ដែល​ឈ្នះ Champions League, Europa League និង FA Cup អំឡុង​ជំនាន់​ដំបូង​របស់ខ្លួន​នៅ​តោ​ខៀវ រីករាយ​ជាខ្លាំង​ដែល​បាន​វិល​ត្រឡប់មក​ទីក្រុង​ឡុង​ដ៍​ភាគ​ខាងលិច​វិញ​។ 

​    ​David Luiz បាន​ប្រាប់​វេ​ប​សាយ​ក្លឹប​ថា "​ខ្ញុំ​ពិតជា​មាន​សេចក្តីសោមនស្ស​រីករាយ​ណាស់​ដែល​បាន​វិល​ត្រឡប់មក Chelsea វិញ​។ យើង​មានរឿង​ដ៏​អស្ចារ្យ​អំឡុង​ជំនាន់​ដំបូង​របស់ខ្ញុំ​នៅ​ក្លឹប​នេះ ហើយ​ខ្ញុំ​ចង់​ជួយ​ក្រុម និង​លោក​អង់​តូ​នី​ញ៉ូ កុន​តេ សម្រេចបាន​ភាពជោគជ័យ​ជាច្រើន​ទៀត​"​។ 

​    ​David Luiz បន្តថា "​ខ្ញុំ​តែងមាន​ទំនាក់ទំនង​ដ៏​អស្ចារ្យ​ជាមួយ​អ្នកគាំទ្រ ហើយ​ខ្ញុំ​ទន្ទឹងរង់ចាំ​ពាក់អាវ​តោ​ខៀវ​ជាថ្មី​នៅ Stamford Bridge"​។ 

​    ​David Luiz បានមក​ដល់ទី​ក្រុង​ឡុង​ដ៍​នៅ​ស្ថានីយ​រថភ្លើង St Pancras កាល​រសៀល​ថ្ងៃ​ពុធ​ដើម្បី​បង្ហើយ​ការផ្ទេរ​ក្នុងតម្លៃ ៤២ លាន​ដុល្លារ​មកកាន់ Stamford Bridge វិញ​។ 

​    ​កីឡាករ​វ័យ ២៩ ឆ្នាំនេះ​មើលទៅ​មាន​ស្មារតី​ខ្ពស់​ល្អ​ណាស់ ខណៈដែល​រូបគេ​ត្រៀម​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ទីផ្សារ​ដោះដូរ​កីឡាករ​មកកាន់​ក្រុម​តោ​ខៀវ​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់