adverise with khmeread Hart torino

Joe Hart ទៅដល់ Torino ទាំង​ទឹកមុខ​ស្រពោន​

    ​អ្នកចាំទី​ដៃ​ទីមួយ​ក្រុម​ជម្រើសជាតិ​អង់គ្លេស Joe Hart បាន​ចាក​ចេញពី​អង់គ្លេស​ក្នុងនាម​ជា​កីឡាករ​ដ៏​អស្ចារ្យ​មួយរូប​ដើម្បី​ទៅលេង​ឱ្យ​ក្លឹប Torino កាលពី​ថ្ងៃ​ពុធ​។​

​    ​Hart បានមក​ដល់ Torino ដែល​បញ្ចប់​ត្រឹម​ចំណាត់ថ្នាក់​ទី ១២​ក្នុង​លី​ក​កំពូល​អ៊ីតាលី Serie A កាលពី​រដូវ​កាល​មុន​ទាំង​ទឹកមុខ​ស្រពោន ទោះ​មើលទៅ​ខំ​ញញឹម​រីករាយ​យ៉ាង​ក៏​មិនអាច​លាក់បាំង​ការខកចិត្ត​របស់ខ្លួន​បានឡើយ​។ 

​    ​Torino ត្រូវបាន​គេ​ចាត់ទុកថា​ជា Swansea របស់​អ៊ីតាលី​។​

​    ​ក្រុម​អ្នកគាំទ្រ Torino បាន​ចេញមក​ទទួល Hart ប្រៀប​បីដូច​ជា​វីរ​បុស បន្ទាប់ពី​រូបគេ​បំពេញ​រាល់រាល់​នូវ​កិច្ចព្រមព្រៀង​ខ្ចី​ជើង​ពេញ​មួយ​រដូវ​កាលពី Man City​។ ទោះយ៉ាងណា តំណែង​អ្នកចាំទី​ដៃ​ទីមួយ​ក្នុង​ជម្រើសជាតិ​អង់គ្លេស​របស់ Hart នឹងមិន​ប្រែប្រួល​នោះទេ​គឺ​រក្សា​នៅ​ដដែល​៕

 

 

adverise with khmeread

មតិយោបល់