adverise with khmeread 37c525dc00000578 3766727 image a 97 1472675948417

Jack Wilshere បំពេញ​រួចរាល់​លក្ខខណ្ឌ​ខ្ចី​ជើង​ពេញ​មួយ​រដូវ​កាល​ទៅ​ក្លឹប Bournemouth

    ​អ្នកចាត់ការ​ទូទៅ​ក្រុម Crystal Palace លោក Pardew ជឿជាក់ថា គាត់​នឹង​អាច​ធានាបាន​នូវ​កិច្ចព្រមព្រៀង​ខ្ចី​ជើង​ពេញ​មួយ​រដូវ​កាល​សម្រាប់​ខ្សែបម្រើ​របស់​កាំភ្លើង​ធំ Arsenal រូបនេះ ក្រោយពី​ចរចារ​ជាមួយ​គេ​រួចមក ប៉ុន្តែ​ត្រឹមតែ​រយៈពេល​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ស្រាប់តែ​អ្នកចាត់ការ​ទូទៅ​ក្រុម Bournemouth លោក Howe បានសម្រេច​កិច្ចព្រមព្រៀង​ជាមួយ Wilshere ដោយបាន​កម្ទេច​ក្តីសង្ឃឹម​របស់ Pardew ក៏​គួរឱ្យ​ឈឺចាប់​បំផុត​។​

​    ​Wilshere បានទទួល​ការចាប់អារម្មណ៍​ពី​សំណាក់​អ្នកចាត់ការ​ទូទៅ​របស់ Crystal ហើយ​បាន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ចុះ​កិច្ចព្រមព្រៀង ប៉ុន្តែ​ពេលដែល​លោក Howe បានធ្វើ​ដំណើរ​ទៅដល់​ការិយាល័យ​ទីក្រុង​ដ៍​ដូចគ្នា​ដើម្បី​បង្កើន​សមាជិក​ថ្មី​នៅលើ​ទឹកដី​របស់គាត់ គាត់​ក៏​អាច​បញ្ចុះបញ្ចូល Wilshere វ័យ​២៤​ឆ្នាំ ឱ្យ​បដិសេធ​ការផ្ទេរ​ទៅកាន់ Crystal និង​ផ្លាស់​មក​ទឹកដី​ឆ្នេរសមុទ្រ​ភាគខាងត្បូង​ប្រទេស​អង់គ្លេស​របស់​ពួកគេ​វិញ​។​

​    ​ខ្សែបម្រើ​មាន​ទេពកោសល្យ​រូបនេះ បាន​ប្រាប់​ទៅ Pardew និង Howe ថា​គាត់​នឹង​ដេក​មួយស្របក់​សិន​សម្រាប់​ការសម្រេចចិត្ត​មួយ​នេះ ប៉ុន្តែ​បន្ទាប់មក​អ្នកចាត់ការ​ទូទៅ Bournemouth គឺជា​អ្នក​ចាប់បាន​ការស្រមើស្រមៃរ​បស់ Wilshere ។​

​    ​Bournemouth បាន​យល់ព្រម​ផ្តល់​តម្លៃ ២​លាន​ផោន​សម្រាប់​កិច្ចព្រមព្រៀង​ខ្ចី​ជើង​ទៅដល់ Arsenal ហើយ​ពួកគេ​នឹង​ផ្តល់ប្រាក់​ឈ្នួល​ពេញលេញ​ចំនួន ៨០.០០០​ផោន​ផងដែរ​ក្នុង​មួយ​សប្តាហ៍​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់