adverise with khmeread Unnamed

បាញ់៥គ្រាប់ ប្លន់យកម៉ូតូ Zoomer-X បានសម្រេចនៅខណ្ឌទួលគោក(មានវីដេអូ)

    ​ភ្នំពេញ ៖ បុរស​ម្នាក់ ត្រូវ​ក្រុមចោរ​បាញ់​ចំនួន​៥​គ្រាប់​ប្លន់​យក​ម៉ូតូ Zoomer-X មួយគ្រឿង​បណ្តាលឱ្យ​រងរបួស​ធ្ងន់ ហើយ​បាន​ស្លាប់​នៅវេលា​ម៉ោង​៤ និង​៣០​នាទី​ទៀបភ្លឺ​នេះ​។​

​    ​អំពើ​បាញ់ប្រហារ​ប្លន់​កណ្តាល​ក្រុង​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​យប់​ឈានចូល​ទី​០១ ខែកញ្ញា ឆ្នាំ​២០១៦ ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​៥៩២ ក្នុង​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក​។​

​    ​តាម​សម្តី​ពី​នារី​ម្នាក់​ឈ្មោះ ស្រី​នុ​ច អាយុ​២២​ឆ្នាំ ស្នាក់នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ត្រូវជា​សង្សារ​ជនរងគ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា មុនពេល​កើតហេតុ ពួកគេ​ជាមួយ​ជនរងគ្រោះ​ឈ្មោះ ស្រី​ផានិត អាយុ​២៤​ឆ្នាំ មុខរបរ​និស្សិត​ពេទ្យ ឆ្នាំ​ទី​៥ នៅ IU ស្នាក់នៅ​សំណង់​១២ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក ដោយ​ពួកគេ​ទើបតែ​ចេញពី​ជួបជុំគ្នា​ជាមួយ​បងប្អូន នៅ​ខារ៉ាអូខេ​លក្ខណៈ​គ្រួសារ ឆី​ង​ចាំង ម្តុំ​ផ្សារ​សាមគ្គី​។​

​    ​លុះ​ពេល​ដល់​ម៉ោង​១​មួយ​យប់​ពួកគេ​ក៏​នាំគ្នា​ចេញទៅ​ផ្ទះ ដោយពេល​នោះ ពួកគេ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក Zoomer X ពណ៌​ខៀវ ពាក់​លេខ ភ្នំពេញ 1642 (​មិន​ចាំ​អក្សរ​) បាន​ជិះ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ ៥៩២ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ក្នុង​គោលបំណង​ជូន​រូបនាង​ជា​សង្សារ​ទៅផ្ទះ នៅ​ភ្នំពេញ​ថ្មី​។​

​    ​នាង​បន្តថា ពេលមកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​ជនសង្ស័យ​ពីរ​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ស្តុ​ប​ពី ពណ៌​ស មិន​ចាំ​ស្លាក​លេខ បាន​ព្យាយាម​ជិះ​តាម​កៀរ​ម៉ូតូ​របស់គេ (​ជនរងគ្រោះ​) ពីក្រោយ​រហូតមកដល់​មុខ​ហាង ម៉េង​លី ក៏​ធ្វើ​ជនរងគ្រោះ​រេច​ង្កួ​ច​ម៉ូតូ​ទៅ​ប៉ះ​ម៉ូតូ​កង់​បី​ដែល​គេ​ចត​ចោល​នៅ​ចិញ្ចើមផ្លូវ បណ្តាលឱ្យ​ដួល​។​

​    ​នាង​បន្តទៀតថា ភ្លាមៗ​នោះ​បក្ខពួក​ជនល្មើស​បាន​ដក​កាំភ្លើងខ្លី ភ្ជុង់​ប្លន់​យក​ម៉ូតូ​តែ ពួកគេ (​ជនរងគ្រោះ​) មិន​ព្រម​ក៏​ប្រតាយប្រតប់​គ្នា បន្ទាប់មក​ក៏​ឮ​សំឡេង គ្រាប់កាំភ្លើង​ជាច្រើន​គ្រាប់ បណ្តាលឱ្យ​ជនរងគ្រោះ​របួស​ដេក​ដួល​នៅ​ថ្លុកឈាម​។​

​    ​បន្ទាប់ពី​កើតហេតុ​ក្រុមចោរ​បាន​លើក​ម៉ូតូ​របស់​ជនរងគ្រោះ​ជិះ​ចេញទៅ​បាត់ ដោយ​មិន​រំខាន​ដល់​កម្លាំង​សមត្ថកិច្ច ដែល​ល្បាត​នៅក្បែរ​នោះឡើយ​។​

​    ​ក្រោយពេល​កើតហេតុ នារី​រងគ្រោះ​បាន​តេ​ហៅ​មិត្តភក្តិ​ដែល​ចេញពី​ខារ៉ាអូខេ​ជាមួយគ្នា ឱ្យមក​ជួយ​ដឹក​ជនរងគ្រោះ​ទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​។ ប៉ុន្តែ​ជនរងគ្រោះ​ត្រូវ​ក្រុមចោរ​បាញ់​ចំនួន​៥​គ្រាប់​ចំ​កន្លែង​សំខាន់ៗ ទើប​នៅ​ម៉ោង​៤ និង​៣០​នាទី​ទៀបភ្លឺ​នេះ​ជនរងគ្រោះ​បាន​បាត់​បង់ជីវិត​ហើយ​សមត្ថកិច្ច​កំពុង​សាកសួរ​នារី​ជា​សង្សារ​ចំពោះ​ភិនភាគ​ជនល្មើស​ក្នុងករណី​បាញ់​ប្លន់​សម្លាប់​ដ៏​សាហាវ​នេះ​ដើម្បី​កំណត់​មុខសញ្ញា​៕

 

adverise with khmeread

មតិយោបល់