adverise with khmeread Google want make own smartphone

បណ្តា​ទូរស័ព្ទ​ប្រើ​ប្រព័ន្ធ Android ភ័យ​ខ្លួន​ពេល​ឭ​ថា Google គ្រោង​បង្កើត Smartphone ផ្ទាល់ខ្លួន​

Google បាន​បង្កើត​ប្រព័ន្ធ​ប្រតិបត្តិការ Android ជាច្រើន​ឆ្នាំ​ណាស់​មកហើយ ប៉ុន្តែ​គ្មាន​ផលិត​ទូរស័ព្ទដៃ​ផ្ទាល់ខ្លួន​នោះទេ​។ ជំនួស​មកវិញ​ក្រុមហ៊ុន​បាន​សហការ​ជាមួយ​រោងចក្រ​ផលិត​ទូរស័ព្ទ Smartphone នានា​ដើម្បី​បង្កើត​ឧបករណ៍​ម៉ាក Nexus ដែល​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិ​ប​ត្ត​ការ​ចុងក្រោយ​របស់ Android​។ ប៉ុន្ដែ​ឥឡូវ​មាន​ចចាមអារ៉ាម​ថា Google កំពុង​ពិចារណា​ការបង្កើត​ទូរស័ព្ទដៃ​ផ្ទាល់​តែម្ដង នេះ​បើតាម​របាយការណ៍​ដក​ស្រង់​ពី​វេ​ប​សាយ The Information​។​

​តាមរយៈ​ការចេញ​ទូរស័ព្ទ​ផ្ទាល់ខ្លួន ពួកគេ​នឹង​អាច​គ្រប់គ្រង​ទាំងស្រុង​ទាំង​លើ​ផ្នែក​ហាដវែ និង​សូ​ហ្វ​វែ ដែល​វា​អនុញ្ញាតឱ្យ​ពួកគេ​ត្រួតត្រា​កាន់តែខ្លាំង​ឡើងទៅ​លើ​គ្រប់ផ្នែក​ផ្សេងៗ​នៃ​ទូរស័ព្ទ​។ ទោះយ៉ាងណា​វា​នៅតែ​មិន​ច្បាស់​ថា​តើ Google មាន​ពេលវេលា​សម្រាប់​ផែនការ​របស់ខ្លួន​ដើម្បី​កសាង​ទូរស័ព្ទ​ឬ​គំនិត​លុបចោល​ទៅវិញ​យ៉ាងណា​នោះទេ​។ ប៉ុន្តែ​មាន​វិធី​ផ្សេងទៀត​ដែល Google កំពុងតែ​ព្យាយាម​គ្រប់គ្រង​កាន់តែខ្លាំង​ទៅលើ​ប្រព័ន្ធ Android​។

​ថ្មីៗ​នេះ​របាយការណ៍​មួយ​បញ្ជាក់ថា Google នឹង​ពិចារណា​លើ​ការបង្កើត​បន្ទះ​ឈី​ប Android ខ្លួនឯង​ទៀតផង​។ បើសិនជា​ការគ្រោង​រប​ស់​ពួកគេ​ចេញ​ជា​ផ្លែផ្កា​មែន ពួកគេ​នឹង​អាច​ចែកចាយ​ឈី​ប​នេះ​ទៅ​បណ្តា​ទូរស័ព្ទ​ដែល​ប្រើ​ប្រព័ន្ធ Android ដើម្បី​បញ្ជៀ​ស​ពី​រឿង​ដែលថា Google ចង់​បង្កើត​ទូរស័ព្ទ​ល្បី​តែ​ខ្លួនឯង រួច​ទុកចោល​ឱ្យ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដែល​ប្រើ​ប្រព័ន្ធ Android ផ្សេងទៀតរ​កនូវ​ប្រព័ន្ធ​ប្រតិបត្តិការ​ផ្សេង​ដោយ​ខ្លួនឯង​៕

adverise with khmeread
ប្រភព៖ androidtipsz

មតិយោបល់