adverise with khmeread Bastian schweinsteiger gets emotional before his last international match for germany

Bastian Schweinsteiger មិនអាច​ទប់ទឹក​ភ្នែក​បាន ពេល​ប្រកួត​ឱ្យ​អាល្លឺម៉ង់​ជា​លើកចុងក្រោយ​កាលពី​យប់មិញ​

    ​វីដេអូ​ខាងក្រោម​នេះ​បានបង្ហាញ​ពី​ពេលវេលា​មួយ​របស់ Bastian Schweinsteiger ដែល​បាន​មកដល់ ជាមួយនឹង​អារម្មណ៍​ដ៏​ក្តុកក្តួល ខណៈដែល​គាត់​បានធ្វើការ​បង្ហាញខ្លួន​ជា​លើកចុងក្រោយ​សម្រាប់​ជម្រើសជាតិ​អាល្លឺម៉ង់​កាលពី​យប់មិញ​នេះ​។​

​    ​បន្ទាប់ពី​បង្ហាញខ្លួន​ចំនួន ១២០​លើក ដែល​អាច​រក​គ្រាប់​បាល់​បាន​ចំនួន ២៤​គ្រាប់​ជាមួយនឹង​មេដាយ​កិត្តិយស​នៃ​ពានរង្វាន់​បាល់ទាត់​ពិភពលោក World Cup ខ្សែបម្រើ​របស់​បិសាច​ក្រហម Manchester United បានប្រកាស​ចូល​និវត្ត​ពី​អាជីព​បាល់ទាត់​អន្តរជាតិ​របស់គាត់​ហើយ​។​

​    ​ខណៈដែល​បានបង្ហាញ​នៅលើ​កញ្ចក់​ទូរទស្សន៍ BT Sport របស់​អាល្លឺម៉ង់ Schweinsteiger បាន​សម្រេចចិត្ត​បង្ហាញខ្លួន​លើកចុងក្រោយ​ក្នុងការ​ប្រកួត​បាល់ទាត់​មិត្តភាព​អន្តរជាតិ​របស់​អាល្លឺម៉ង់​ជាមួយ​ហ្វាំ​ង​ឡង់​កាលពី​យប់​ថ្ងៃ​ពុធ​ក្នុងប្រទេស​អាល្លឺម៉ង់​។​

​    ​មុន​ការប្រកួត​ចាប់ផ្តើម មានរឿង​ដ៏​គួរឱ្យ​រំភើប​ជាច្រើន​បានកើត​ឡើង​សម្រាប់​អតីត​ប្រធាន​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​រូបនេះ ហើយ​គាត់​មិនអាច​ទប់ទឹក​ភ្នែក​ជាប់​បានទេ​សម្រាប់​ដំណើរ​លា​ចុងក្រោយ​របស់គាត់​៕

 

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់