adverise with khmeread 37c22d2200000578 3767088 chelsea have sealed a 23million deal for fiorentina defender mar a 18 1472661331512

Marcos Alonso ផ្ទេរ​មក Chesea ក្នុងតម្លៃ ២៣ លាន​ផោន​

    ​តោ​ខៀវ Chelsea បានសម្រេច​កិច្ចព្រមព្រៀង​តម្លៃ ២៣​លាន​ផោន​ទិញយក Marcos Alonso ពី Fiorentina កាលពី​ថ្ងៃ​ពុធ​។​

​    ​បន្ទាប់ពី​កិច្ច​ច​ចារ​តម្លៃ​ត្រូវបាន​ឯកភាព និង​លក្ខខណ្ឌ​ផ្ទាល់ខ្លួន​ត្រូវបាន​បំពេញ ខ្សែការពារ​ស្លាប​ឆ្វេង​រូបនេះ បានបញ្ចប់​ការធ្វើ​តេស្ត​សុខភាព​របស់គាត់​នៅឯ​ជំរំ​ហ្វឹកហាត់ Cobham របស់ Chelsea ក្នុងប្រទេស​អង់គ្លេស​កាលពី​ល្ងាច​ថ្ងៃ​ពុធ​។​

​    ​ការពិភាក្សា​បាន​បន្តស​ម្រា​ប់​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​មកនេះ បន្ទាប់ពី​លោក Antonio Conte បានចាត់ទុក​តារាបាល់ទាត់​វ័យ ២៥​ឆ្នាំ​រូបនេះ​ជា​គោលដៅ​ទីមួយ​របស់គាត់​។ វា​បាន​កើតឡើង​បន្ទាប់ពី​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​អ៊ីតាលី​របស់​ក្រុម​តោ​ខៀវ​បាន​អនុញ្ញាតិ​ឱ្យ Baba Rahman ផ្ទេរ​ទៅកាន់ Schalke លើ​កិច្ចព្រមព្រៀង​ខ្ចី​ជើង ខណៈដែល Kenedy បាន​ចូលរួម​ជាមួយ Watford ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ដូចគ្នា​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់