adverise with khmeread Unnamed %283%29

ស្រី​ស្អាត​ម្នាក់​បើករថយន្ត​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​ខ្ទាត​ទៅ​ប៉ះ​រថយន្ត​មួយទៀតហើយដេក​ក្នុង​រថយន្ត​ធ្វើ​ព្រងើយ​​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ នារី​រូប​ស្រស់​ម្នាក់​បើកបរ​រថយន្ត​ជ្រុល​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​ទាំង​កម្រោល​បណ្ដាលឱ្យ​ប៉ើ​ង​អស់​ចំនួន​ពីរ​កង់​ហើយ​ខ្ទាត​ក្បាល​នាគ​ថ្ម​នោះ​ប៉ះ​រថយន្ត​មួយគ្រឿង​ទៀត​រង​ការខូចខាត ហើយ​នាង​ដេក​ក្នុង​រថយន្ត​ធ្វើ​ព្រងើយ។​

    ហេតុការណ៍​នេះ​បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃទី​៣១ ​ខែសីហា ឆ្នាំ​២០១៦ ត្រង់ចំណុច​មុខក្រសួង​ការងារ ស្ថិត​តាម​បណ្ដោយ​មហាវិថី​សហ​ពន្ធ​រុស្ស៊ី ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក។​

    ប៉ូលិស​និយាយថា រថយន្ត​បង្ក​ម៉ាក​ព្រូស ​ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ភ្នំពេញ ​2T - 6662​ បើកបរ​ដោយ​នារី​ម្នាក់​មិន​ស្គាល់ឈ្មោះ បើក​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ក្នុងស្ថានភាព​ស្រវឹង។ ​ចំណែកឯ​រថយន្ត​រង​គ្រោះ​ម៉ាក​ឡង់​គ្រី​ស័​រ​ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ​ភ្នំពេញ 2AE-5876 បើកបរ​ដោយ​បុរស​ម្នាក់​ក្នុងទិសដៅ​ពី​លិច​មក​កើត។​

    តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​នារី​ម្នាក់​បើកប​រថយន្ត​បង្ក​តែម្នាក់ឯង​ក្នុងស្ថានភាព​ស្រវឹង​ហើយ​បើក​យ៉ាង​លឿន​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​តាម​ផ្លូ​វ​សហ​ពន្ធ​រុស្ស៊ី។​

    លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​រថយន្ត​បាន​រេ​ចង្កូត​ជ្រុល​ទៅបុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​ទាំង​កម្រោល​បណ្ដាលឱ្យ​ក្បាល​នាគ​ថ្ម​នោះ​ប៉ើង​អស់​ចំនួន​ពីរ​កង់​ហើយ​ពេលដែល​បុក​នោះ​ក្បាល​នាគ​ថ្ម​មួយ​ដុំ​បាន​ហោះ​ទៅខាង​ឆ្វេង​បណ្ដាល​ឱ្យទៅ​ប៉ះចំ​រថយន្ត​រងគ្រោះ​ខាងលើ​ដែល​បើក​មកពី​ទិស​ខាងលិច​បណ្ដាលឱ្យ​រថយន្ត​រងគ្រោះ​នោះ​ខូចខាត​បែក​កង់​មុខ​ខាងឆ្វេង​ទៅបុក​លែងរួច​។​

    ស្របពេល​ជាមួយគ្នា​នោះដែរ​ម្ចាស់​រថយន្ត​បង្ក​ដែលជា​នារី​ម្នាក់​នោះ​ព្យាយាម​បើករ​យ៉ែ​រ ថយក្រោយ​បំណង​បើក​រត់គេច​តែដោយសារ​រថយន្ត​រង​ការ​ខូច​ខារ​ធ្ងន់ធ្ងរ​គឺ​បែក​ធុង​ទឹក​និង​បែក​កង់​មុខ​ខាងឆ្វេង​ទើប​មិន​អាចឱ្យ​ម្ចាស់​រថយន្ត​បង្ក​នោះ​ថយ​ទៅក្រោយ​បាន​ឆ្ងាយ ហើយ​នាង​ក៏​សម្ងំ​ដេក​ក្នុង​រថយន្ត​ធ្វើ​ព្រងើយ​តែម្តង​។​

    ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​មកដល់​ចំណុចកើតហេតុ​ហើយ​បាន​ទាក់ទង​ខាង​ជំនាញ​ចរាចរណ៍​រាជធានី​ភ្នំពេញ​មក​ធ្វើការ​វាស់វែង​ហើយ​អូស​រថយន្ត​ទាំងសង​ខាង​ព្រមទាំង​អញ្ជើញ​ម្ចាស់​រថយន្ត​បង្ក​ទៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​ដើម្បី​ធ្វើការ​ដោះស្រាយ​នៅពេល​ក្រោយ៕


 

adverise with khmeread

មតិយោបល់