14182443 1107615389325335 2022011347 n

បែក​ថ្នាំ​អុកឡុក​ក្នុង​ផ្សារ​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​

    ​កោះកុង ៖ កម្លាំង​ប៉ូលិស​ស្រុកស្រែ​អំបិល បាន​ចុះ​ឃាត់​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន រហូតដល់​បែក​ថ្នាំ​បង្ក​អុកឡុក នៅ​ចំណុច​ក្នុង​ផ្សារ​ស្រែអំបិល​ក្នុងភូមិ​ត្រពាំង ឃុំ​ស្រែអំបិល ស្រុកស្រែ​អំបិល ខេត្តកោះកុង​យកទៅ​ទុក​ម្តុំ នៅ​យប់​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៦​នេះ​។​

​    ​ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ហាច សៀង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ នៅ​ភូមិ​ស្រែអំបិល បាន​កាន់​ដែក​មុត​ស្រួច​បង្ក​សកម្មភាព​ក្នុង​ផ្សារ (​ដោយ​បែក​ថ្នាំ​)​។​

​    ​ប៉ូលិស​បន្តថា ជនសង្ស័យ​ធ្លាប់​ជាប់ពន្ធនាគារ ពីបទ​ចោរកម្ម​នៅ​ខេត្តកោះកុង​។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ស្រុកស្រែ​អំបិល​តាម​នីតិវិធី​៕
 

មតិយោបល់