R 3

អាជ្ញាធរចិនបិទហាងបាប៊ីឃ្យូមួយ ដោយសារតែអ្នករត់តុស្លៀកឈុតប៊ីគីនី

          សម្លៀកបំពាក់​សិចស៊ី​របស់​អ្នក​រត់​តុ​បាន​បណ្តាល​ឲ្យ​ភោជនីយដ្ឋាន​ត្រូវ​បិទ​ទាំង​ស្រុង​ បន្ទាប់ពី​អាជ្ញាធ​រចាត់​ទុកថា សម្លៀកបំពាក់​របស់​ពួកគេសិច​ស៊ីពេក​។

          ឈុត​ប៊ីគីនី ត្រូវបាន​​ស្ត្រីវ័យក្មេងទាំងនេះ​ប្រើប្រាស់​ ដើម្បី​បម្រើ​ភ្ញៀវ​នៅ​ហាង​សាច់បាប៊ីឃ្យូ​ដ៏ល្បី​មួយ ហើយ​ឈុត​ទាំងនេះបាន​ជួយ​ទាក់ទាញ​ភ្ញៀវ​យ៉ាង​ច្រើន​ចូល​មកភោជនីយដ្ឋាននេះ។

          ភោជនីយដ្ឋាន​នេះឈ្មោះ Musical Barbecue Restaurant បើក​ដំណើ​​រ​ការ​នៅ​ទីក្រុង Haikou នៅ​ខេត្តភាគខាងត្បូង​ Hainan ទីដែលឈុត​ប៊ីគីនី​មិនមែន​ជា​រឿងចម្លែក​ទេ ដោយសារតែ​តំបន់​នេះ​មាន​អាកាសធាតត្រូពិក​និង​មាន​ឆ្នេរ​ដ៏ល្បី ល្បាញ។

          ប៉ុន្តែ​នាពេល​ថ្មីៗនេះ ភោជនីយដ្ឋាន​នេះ មិនត្រូវបាន​អនុញ្ញាតឲ្យ​ប្រើ​ប្រាស់​ឈុត​ប៊ីគីនីទេ ហើយ​វាអាចថា ដោយសារតែ​លក្ខណៈ​អភិរក្ស​របស់​ប្រទេស​ចិន៕

 

ប្រភព៖ Mirror

អ្នកនឹងចូលចិត្ត

មតិយោបល់