adverise with khmeread Unnamed %281%29

ប្រើ​ខ្សែក្រវ៉ាត់​ជា​អាវុធ​វាយប្រហារ​ម្ចាស់​ហាង​កាហ្វេ​ជាប់​ខ្នោះ​៣​នាក់​

    កណ្តាល ៖ ជនសង្ស័យ​៣​នាក់​ត្រូវ​ប៉ូលិ​ស​ឃាត់ខ្លួន​ក្នុងករណី​ប្រើ​អំពើហិង្សា​ដោយ​ចេតនា នា​ថ្ងៃទី៣១ ​សីហា​ ឆ្នាំ​២០១៦ ​វេលា​ម៉ោង​៦ ​និង​២០​នាទី​ព្រលប់​នៅ​ចំណុច​ហាង​កាហ្វេ​ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។



    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ សុខ សុភ​ណា្ឌ​រិ​ន​ ភេទ​ប្រុស អាយុ​២១​ឆ្នាំ​ មុខរបរ លក់​កាហ្វេ ទីលំនៅ​ភូមិ​ស្ទឹង​ជ្រៅ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

    ចំណែក​ជនល្មើស០៣​នាក់៖ ទី​១-​ឈ្មោះ ញឹម ទិ​ត្យ​ភេទ​ប្រុស​អាយុ​២០​ឆ្នាំ មុខរបរ កម្មករ ស្រុកកំណើត ភូមិ​ត្រពាំង​អញ្ចាញ ឃុំ​ត្រពាំង​អញ្ចាញ ស្រុក​កំពង់​ឆ្នាំ​ ខេត្តកំពង់ឆ្នាំង​ បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ​ខេត្តកណ្តាល​(​ឃាត់​ខ្លួន​), ទី​២-​ឈ្មោះ វ៉ាន់ បញ្ញា ភេទ​ប្រុស ​អាយុ​១៩​ឆ្នាំ មុខរបរ កម្មករ ស្រុកកំណើត​ភូមិ​ស្នាយ​ពុល ឃុំ​ត្រកៀត ស្រុក​ពារាំង ខេត្តព្រៃវែង​ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល ​(​ឃាត់ខ្លួន​) ​និងទី​​៣-​ឈ្មោះ ហឿង ធារ៉ា ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ មុខរបរកម្មករ ស្រុកកំណើត ភូមិរ​ការ​ខ្នុរ ឃុំរ​ការ​ខ្នុរ ស្រុក​ក្រូចឆ្មារ​ខេត្តកំពង់ចាម បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​កំពង់​សំណាញ់ សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ​ខេត្តកណ្តាល ​(​ឃាត់ខ្លួន​)​។ ​វត្ថុតាង​ចាប់យក​សែ​ក្រវ៉ាត់​ក្បាល​ដែក​០២។​

    ប៉ូលិស​បន្តថា នៅវេលា​និង​ទីកន្លែង​កើតហេតុ ដូចខាងលើ​ជនរងគ្រោះ​កំពុងតែ លក់​កាហ្វេ ភ្លាមនោះ ស្រាប់​តែមាន​មនុស្ស​ប្រុស​ម្នាក់​មិន​ស្គាល់ឈ្មោះ អាយុ​ប្រហែល​១៨​ឆ្នាំ បាន​រត់​ចូលមកក្នុង​ហាង​កាហ្វេ។ មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​ជនល្មើស​០៣នាក់​ខាងលើ​បាន​ដើរ​ចូលមក​ដោយ​ខ្លះ​ដោះអាវ ដៃ​កាន់​ខ្សែក្រវ៉ាត់ ខ្លះ​កាន់​ដាវ​ដើរ​សំដៅ ចូលក្នុង​ហាង ជនរងគ្រោះ​ឃើញ​ដូច​នោះ សួរថា​ "ហេតុអ្វី​បានជា​ដើរ​ចូលមក​ហាង​ខ្ញុំ"។​

    ពេលនោះ​ជនល្មើស​ទាំង​៣​នាក់​មិន​ឆ្លើយ​ឡើយ ហើយ​នៅតែចូលមក​ទៀតហើយ​បាន​ស្ទុះ​ទៅ​វាយ​ជនរងគ្រោះ ពេលនោះ ជនរងគ្រោះ ជិះ​ម៉ូតូ​ចេញទៅ​ទី​ខាងលិច ជនល្មើស​ទាំង​០៣​នាក់​បាន​បក់ដៃឱ្យឈប់  តែ​ជនរងគ្រោះ​មិន​ឈប់ ទើប​ជនល្មើស​គប់​មួយ​ដាវ​ត្រូវ​ខ្នង បណ្តាល​រងរបួស​ហូរឈាម ហើយ​ជនល្មើស​ទាំង​០៣​នាក់​ក៏បាន​ដើរគេច​ខ្លួន បម្រុង​ទៅផ្ទះ​ជួល ត្រូវបាន​សមត្ថកិច្ច​ចុះជួយ អន្តរាគមន៍​ធ្វើការ​ឃាត់ខ្លួន​ជនល្មើស រួមទាំង​វត្ថុតាង​បញ្ជូន​មកកាន់​អធិការដ្ឋាន​ប៉ូលិស​ក្រុង​តាខ្មៅ។​

    នៅ​ចំពោះមុខ​សមត្ថកិច្ច ជនល្មើស​បាន​ឆ្លើយ​សារភាពថា​ខ្លូន​និង​បក្ខពួក​ពិតជា​បាន​យក​ខ្សែក្រវ៉ាត់​វាយ​ទៅលើ​ជនរងគ្រោះ​ពិតប្រាកដ​មែន។​ ករណីនេះ​សមត្ថកិច្ច កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី៕​

adverise with khmeread

មតិយោបល់