Unnamed %285%29

ទិញ​ថ្នាំញៀន​មក​ចែកចាយ​បន្ត​ក្នុងភូមិ​ជាប់​ខ្នោះ​ប៉ូលិស​

    ​កណ្តាល ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ក្នុង​ករណី រក្សាទុក​ចែកចាយ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រភេទ​ម៉ា​ទឹកកក នា​ថ្ងៃទី ៣១ ​សីហា ​ឆ្នាំ​២០១៦ វេលា​ម៉ោង ៧​យប់​នៅ​ចំណុច​ភូមិ​បា​រាជ ឃុំ​ស្វាយជ្រំ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល។​

​    ​ប៉ូលិស​និយាយថា ជនល្មើស​ឈ្មោះ ​ធី រដ្ឋា ​ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិត​ប្រា​ដក​ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ (​ឃាត់ខ្លួន​)។ ​វត្ថុតាង​ចាប់យក​១-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន (​ម៉ា​ទឹកកក​០២​កញ្ចប់​តូច​), ២-​ដែកកេះ ០១​ និង​៣-​ប្រអប់​បារី ០១។​

​    ​ប៉ូលិស​បន្តថា កន្លងមក​ជនល្មើស​បាន​យក​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ពី​ឈ្មោះ រតនា ​ភេទ​ប្រុស ​អាយុ​ប្រហែល​២២​ឆ្នាំ ​នៅ​ភូមិ​អរិយ​ក្សត្រ​ ឃុំ អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្តាល​ទៅ​ចែកចាយ​បន្ត។ នៅ​ថ្ងៃទី​៣១ ​សីហា ​ឆ្នាំ​២០១៦ ​ម៉ោង​៥​ល្ងាច​ឈ្មោះ រតនា​ បាន​ដើរមក​ផ្ទះ​ជនល្មើស​ ហើយ​បាន​យក​ថ្នាំញៀន ០២​កញ្ចប់​តូច​ឱ្យ​ទៅ​ជនល្មើស​ចែកចាយ។​

        ​លុះដល់​វេលា​ម៉ោង​៧​យប់​កម្លាំង​ប៉ុស្តិ៍​ស្វាយជ្រំ​កំពុង​ដើរល្បាត​មានការ​សង្ស័យ​ក៏​ស្ទាក់​ធ្វើការ​ឆែកឆេរ​រកឃើញ​ថ្នាំញៀន​០២​កញ្ចប់​តូច ដែល​ជនល្មើស​លាក់ទុក​ក្នុង​កញ្ចប់​បារី​ពណ៌​ក្រហម សមត្ថកិច្ច​ឃាត់ខ្លួន​ជនល្មើស​រួមទាំង​វត្ថុតាង បញ្ជូនមក​អធិការដ្ឋាន​ប៉ូលិស​ស្រុក​បន្ត​ចាត់ការ​តាម​នីតិវិធី៕​

មតិយោបល់