adverise with khmeread 6

ប្រកាស​បើក​ការប្រកួត​កីឡាបាល់ទាត់​ពានរង្វាន់ Cam Ed លើក​ទី ៤ រដូវ​កាល​ឆ្នាំ ២០១៦

​    ​ភ្នំពេញ​៖ វិទ្យាស្ថាន CamEd បាន​បើក​ការប្រកួត​បាល់ទាត់​ក្នុង​សាល​ជ្រើសរើស​ជើងឯក​បុរស​ឆ្នាំ ២០១៦ “CamEd Men`s Futsal Tournament 2016” លើក​ទី ៤ កាលពីដើម​សប្តាហ៍​នេះ នៅ​ទីលាន Central Park ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​    ​លោក Casey Barnett នាយក​វិទ្យាស្ថាន CamEd Business School បាន​មានប្រសាសន៍ថា ព្រឹត្តិ​កាណ៍​ប្រចាំឆ្នាំ ២០១៦ នេះ មាន ២០ ក្រុម​បាន​ចូលរួម ព្រមទាំង​កីឡាករ​ជាង ២០០ នាក់​ដើម្បី​ប្រជែង​ម្ចាស់​ជើងឯក​។​

​    ​សម្រាប់​ព្រឹត្តិការណ៍​នេះ​មាន​គោលបំណង​សំខាន់ៗ​ជាច្រើន គឺ​ទី​១-​ធ្វើឡើង​ឲ្យ​កីឡាករ ដែលជា​សិស្ស​មានឱកាស​លេង​កីឡា​ដើម្បី​សុខភាព និង​បង្កើត​ភាពសប្បាយ​រីករាយ ប៉ុន្តែ​វិទ្យាស្ថាន​ចង់​បណ្តុះបណ្តាល​ឲ្យ​ពួកគេ​មាន​សមត្ថភាព​ធ្វើការ​ទទួលបាន​ភាពជោគជ័យ​ហើយ​កីឡា​ផ្តល់ឱកាស​ឲ្យ​មនុស្ស​មាន​ភាពជា​អ្នក ដឹកនាំ​ជា​ក្រុម​ផងដែរ និង​ទី​២- សិស្ស​ត្រូវ​រៀនធ្វើការ​ជា​ក្រុម សហការ​ជាមួយគ្នា ទោះបី​និស្សិត​មាន​សមត្ថភាព​ខ្ពស់ ឆ្លាត​មិនអាច​ទទួលបាន​ជោគជ័យ​ក្នុង​អាជីព​ប្រសិនបើ​ក្រុមហ៊ុន​មួយ​បុគ្គលិក​ទាំងអស់​ធ្វើ​ការមិន​សហការ​ជាមួយគ្នា ក្រុមហ៊ុន​នោះ​នឹង​ទទួល​បរិ​ជ័យ​ជា​មិនខានឡើយ​។

​    ​ចំណុច​សំខាន់​ចុងក្រោយ គឺ​ការប្រកួតប្រជែង ដោយសារតែ​នៅ​ទីផ្សារសេរី​ក្នុងប្រទេស​ត្រូវការ​ប្រកួត​ប្រជែង​ដើម្បី​ឲ្យ​ទទួលបាន​ជោគជ័យ​ក្នុង​អាជីព មិន​ខុស​អី​ពី​ការ ប្រកួត​ឡើយ​កីឡាករ​ទាំងអស់​ត្រូវតែ​សហការ​ជាមួយគ្នា យល់ចិត្ត​គ្នា ដើម្បី​ប្រកួតប្រជែង​នឹង​ក្រុម​ផ្សេង​ដណ្តើម យក​ពានរង្វាន់​លើក​នេះ​ជាដើម​។​

​    ​សូមបញ្ជាក់ថា សម្រាប់​លទ្ធផល​ការប្រកួត​ថ្ងៃ​បើកឆាក​នោះ គឺ​ពូ​ល A ក្រុម CamEd United បាន​យកឈ្នះ​ក្រុម Thunder Buddies ៣​ទល់​២ ខណៈ​ក្រុម The Crow បាន​បំពាក់​ក្រុម Vanpire ៥​ទល់​០​។ ចំណែកឯ​ពូ​ល B ក្រុម Black Hawk បានឈ្នះ​The Sun នៅក្នុង​លទ្ធផល ៣​ទល់​០ ស្រប​ពេលដែល​ក្រុម Elite Slayer បាន​បំបាក់​ក្រុម The Jaegers ៥​ទល់​០​។ រីឯ​ពូ​ល C ក្រុម Black Hawk បាន​ផ្តួល Joker ៧​ទល់​០ ខណៈ ZOG បាន​លត់​ក្រុម The Beast ១១​ទល់​០ ហើយ​ពូ​ល D ក្រុម Brotherhood FT និង​ក្រុម Ravan FT បាន​ស្មើគ្នា ២​ទល់​២ រីឯ Genius និង​ក្រុម The Pirate រក្សា​លទ្ធផល​ស្មើគ្នា ១​ទល់​១៕​

adverise with khmeread

មតិយោបល់