adverise with khmeread Feature image

ម៉ោង ៣ រសៀល​គឺជា​ពេលវេលា​ល្អ​បំផុត​សម្រាប់​ឱ្យ​គូស្នេហ៍!

    ​ពេលវេលា​ល្អ​បំផុត​សម្រាប់​រួម​សង្វាស​គឺ​នៅ​ម៉ោង ៣ រសៀល នេះ​បើ​ផ្អែក​តាម​អ្នកជំនាញ​ខាង​អ័រម៉ូន​លើកឡើង ក៏ប៉ុន្តែ​ម៉ោង​ដ៏​ល្អ​នេះ​គឺជា​ម៉ោង​ដែល​យើងទាំងអស់គ្នា​កំពុង​ជាប់រវល់​ប្រកបការងារ​រកស៊ី​ដ៏​មមាញឹក​។

​    ​វា​ជា​ពេលវេលា​មួយ​ដែល​បុរស​ស្ត្រី​មាន​អារម្មណ៍​ផ្លូវភេទ​ចំពោះ​គ្នា​ខ្លាំង​បំផុត​។ នៅពេល​រសៀល ស្ត្រី​មាន​កម្រិត​ជាតិ​អ័រម៉ូន Cortisol ខ្ពស់ ដែល​ជួយ​ឱ្យ​ស្ត្រី​មាន​ភាពរហ័សរហួន និង​សម្បូរ​ថាមពល​ក្នុង​រាងកាយ​បំផុត​។ នៅពេល​វេលា​ដូចគ្នានេះដែរ បុរស​បាន​កើន​កម្រិត​អ័រម៉ូន Oestrogen ដែល​ធ្វើឱ្យ​ពួកគេ​មាន​អារម្មណ៍​ស្រៀវ​ស្រើប​ខ្លាំង​អំឡុងពេល​រួមដំណេក​។

​    ​អ្នកជំនាញ​ផ្នែក​អ័រម៉ូន លោកស្រី Alisa Vitti ពណ៌នា​ម៉ោង ៣ រសៀល​ថា​ជា "​ម៉ោង​ធ្វើឱ្យ​រីករាយ​អស្ចារ្យ​បំផុត​"​។ លោកស្រី​បន្ត​លើកឡើង​ទៀតថា វា​ជា​ពេលវេលា​ត្រូវ​គ្នា​ឥតខ្ចោះ​សម្រាប់​បំពេញ​កាម​របស់​មនុស្ស​ទាំង​ពីរភេទ ព្រោះ​វា​ជា​ពេលដែល​បុរស​នឹង​អាចជួយ​បង្កើន​អារម្មណ៍​ត្រេកត្រអាល​កាន់តែខ្លាំង​ដល់​ស្ត្រី​។

​    ​លោកស្រី Alisa Vitti ដែលជា​អ្នកនិពន្ធ​នៃ​សៀវភៅ WomanCode បាន​ថ្លែងថា ខណៈពេលដែល​បុរស​គេង​យប់ ពួកគេ​ផលិត​នូវ Testosterone ជា​អ័រម៉ូន​សំខាន់​ដើម្បី​ដាស​អារម្មណ៍​និង​សន្ទុះ​ផ្លូវភេទ​។ កម្រិត​អ័រម៉ូន​នេះ​កើនឡើង​ខ្ពស់បំផុត​នៅ​ព្រឹក​ព្រហាម​រហូតដល់​ខ្ទង់​ម៉ោង ១០ ព្រឹក ដែល​នេះ​មានន័យថា វា​ជា​ពេល​ល្អ​បំផុត​សម្រាប់​ឱ្យ​បុរស​រួមភេទ​។

​    ​លោកស្រី​បាន​បន្ថែមថា "​បុរស​មាន​អារម្មណ៍​ចង់​ចាប់ផ្តើម​រួមភេទ​ខ្លាំង​នៅ​អំឡុង​ម៉ោង​នេះ និង​អាច​ផ្តោតអារម្មណ៍​សម្រាប់​រឿងនេះ​បានល្អ​ខ្លាំង​ផងដែរ​"​។ ទោះយ៉ាងណា លោកស្រី​បាន​បន្ថែមទៀតថា នៅពេល​រសៀល​ក៏​ជា​ពេលវេលា​ល្អ​មួយទៀត​ដែរ​ចំពោះ​បុរស​ដើម្បី​រួម​សង្វាស ព្រោះ​ខណៈពេលដែល​កម្រិត​ជាតិ​អ័រម៉ូន Testosterone ថយចុះ កម្រិត​ជាតិ​អ័រម៉ូន Oestrogen នឹង​កើន​ឡើងវិញ​ម្តង​។

​      និយាយ​ទាក់ទង​ស្ត្រី​វិញ លោកស្រី​បាន​បន្ថែមថា ពេលវេលា​ល្អ​បំផុត​សម្រាប់​រួមភេទ​រៀងរាល់ខែ​គឺ​នៅ​អំឡុង​ថ្ងៃទី ១០ ឬ បន្ទាប់ពី​ការបញ្ចេញ​ពង​អូវុល ព្រោះ​អំឡុង​ពេលនោះ ស្ត្រី​នឹង​កើន​កម្រិត​អ័រម៉ូន​តណ្ហា​ខ្ពស់បំផុត ដែល​ធ្វើឱ្យ​អារម្មណ៍​នាង​ពុះកញ្ជ្រោល​ដល់​កំពូល​៕ 

* វីដេអូ​នៃ​ការពន្យល់​បកស្រាយ​រប​ស់លោក​ស្រី Alisa Vitti អ្នកជំនាញ​ផ្នែក​អ័រម៉ូន​៖
 

 
 

 

adverise with khmeread
ប្រភព៖ ដេលី​មែ​ល​

មតិយោបល់