adverise with khmeread 11

កម្ពុជា និង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ជួបជុំគ្នា​នៅ​វៀតណាម ដើម្បី​កិច្ចការ​អភិវឌ្ឍ​កីឡា​កាយសម្ព័ន្ធ​

​    ​វៀតណាម​៖ កីឡា​កាយសម្ព័ន្ធ​កម្ពុជា ដែលជា​បេក្ខភាព​ដ៏​សំខាន់​មួយ​ក្នុងចំណោម​កីឡា​កាយសម្ព័ន្ធ​ចំនួន ៨ ប្រទេស​ក្នុង​តំបន់​អាស៊ាន បាន​ជួបជុំគ្នា នៅក្នុង​កិច្ចប្រជុំ​មួយ​កាលពី​ចុងខែ​សីហា​កន្លងទៅ​នៅ​ប្រទេស​វៀតណាម ដើម្បី​ពិភាក្សា​ស្តីពី​បញ្ហាសំខាន់​នានា​ក្នុង​គោលដៅ​ពង្រឹងសមត្ថភាព​របស់​អត្ត​ព​លិ​ក ក៏ដូចជា​កិច្ចការ​អភិវឌ្ឍ​កីឡា​កាយសម្ព័ន្ធ​ក្នុង​តំបន់​ទាំងមូល​ផងដែរ​។​

​    ​អគ្គលេខាធិការ សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា លោក ណ​យ ផាន់​ណា ដែល​ទើបនឹង​ត្រឡប់​មកដល់​មាតុភូមិ​របស់ខ្លួន​វិញ​កាលពី​ម្សិលមិញ បាន​មានប្រសាសន៍​ឱ្យដឹងថា កិច្ចប្រជុំ​ក្នុង​វេទិកា​មួយ​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​នេះ គឺមាន​ការចូលរួម​ពី​បណ្ដាល​ប្រទេស​នានា​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ក្នុង គោលដៅ​ពង្រឹងសមត្ថភាព​អត្ត​ព​លិ​ក​កីឡា​កាយសម្ព័ន្ធ​ក្នុង​តំបន់​។

​    ​លោក​អះអាងថា កិច្ចប្រជុំ​នេះ​មាន​រយៈ ពេល ៣ ថ្ងៃ​ចាប់ពី​ថ្ងៃទី ២៨ ដល់ ៣០ សីហា ដែល​កិច្ចប្រជុំ​ដ៏​មាន​សារៈសំខាន់​មួយ ពីព្រោះថា​ប្រទេស​ជា​សមាជិក ទាំងអស់​ជជែក​គ្នា​ពី​ការរៀបចំ​ព្រឹត្តិការណ៍​ប្រកួត​ការរៀប​ប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍​សម្រាប់​កម្រិត​តំបន់ ដើម្បី​ជួយ​ពង្រឹងសមត្ថភាព​អត្ត​ព​លិ​ក​កីឡា​កាយសម្ព័ន្ធ​ក្នុង​តំបន់​។ កិច្ចប្រជុំ​បានលើកឡើង​
​ពី​ការជួយ​ជំរុញ​កីឡា​កាយសម្ព័ន្ធ​ឲ្យ​មាន​បរិមាណ​កាន់តែ​សម្បូរបែប និង​ប្រកបដោយ​សមត្ថភាព​ខ្ពស់​ផងដែរ​។​

​    ​លោក ណ​យ ផាន់​ណា បន្ថែមថា ក្នុង​អង្គប្រជុំ​ក៏បាន​ពិភាក្សាគ្នា​ពី​រឿង SEA Games ទី​២៩ ឆ្នាំ​២០១៧ នៅ​ប្រទេស​ម៉ាឡេស៊ី​ព្រមទាំង​ការត្រៀម ខ្លួន​ចូលរួម​មហាសន្និបាត​កីឡា​កាយ​សម្ប័​ន្ធ​ទ្វីបអាស៊ី​ដែល​នឹងធ្វើ​ពីថ្ងៃ​ទី ២៦ ដល់ ២៩ កញ្ញា​នៅ​ទីក្រុង Inchoen សាធារណរដ្ឋ​កូរ៉េ និង មហាសន្និបាត​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​ពិភពលោក ដែល​នឹងធ្វើ​ពីថ្ងៃ​ទី ១៧ ដល់ ២០ តុលា​នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​។​

​    ​សូមបញ្ជាក់ថា សម្រាប់​តំបន់​អាស៊ាន​នេះ​មាន​ប្រទេស​ចំនួន ៨ ប៉ុណ្ណោះ ដែលមាន​កីឡា​កាយសម្ព័ន្ធ​ហើយ​ក្នុងនោះ​មាន​កម្ពុ​ជាមួយ​ដែរ​៕​

adverise with khmeread

មតិយោបល់