adverise with khmeread 1

Selena Gomez លុបចោល​ការប្រគុំ​តន្ត្រី​ទេសចរណ៍​ដោយសារ​ជំងឺ​សើ​ស្បែក​រ៉ាំរ៉ៃ​

​    ​Selena Gomez បាន​លាតត្រដាង​ឱ្យដឹងថា នាង​បាន​លុបចោល​ដំណើរ​ប្រគុំ​ត​ន្រី្ត​របស់​នាង​ដោយសារ​ថប់​អារម្មណ៍ បាក់​ទឹកចិត្ត និង អារម្មណ៍​ភ័យរន្ធត់​ភ្លាមៗ​។​

​    ​ការប្រគុំ​តន្ត្រី Revival ត្រូវបាន​គ្រោងទុក​ថា​នឹង​បញ្ចប់​នៅ​ទីក្រុង Guadalajara នៅឯ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ក្នុង​ខែធ្នូ​ឆ្នាំនេះ ប៉ុន្តែ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី ៣០ បាន​បញ្ជាក់ថា តារាចម្រៀង​វ័យក្មេង​រូបនេះ​នឹងមិន​បន្ត​ប្រគុំ​តន្ត្រី​ទៀត​នោះទេ​។​

​    ​យោងតាម​ទស្សនាវដ្ដី People Magazine នាង Selena Gomez បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​នោះ​ថា "​អ្នក​ទាំងអស់គ្នា​ដឹងថា ជាង​មួយឆ្នាំ​មកនេះ ខ្ញុំ​បាន​លាតត្រដាង​ថា ខ្ញុំ​មាន​រោគ​សើរ​ស្បែក​រ៉ាំរ៉ៃ ជា​ប្រភេទ​ជំងឺ​ប៉ះពាល់​មនុស្ស​តាមរបៀប​ខុសៗ​គ្នា​"​។​

​    ​នាង​បាន​បន្តថា "​ខ្ញុំ​បានដឹងថា ការ​ថប់​អារម្មណ៍ ការបាក់​ទឹកចិត្ត និង អារម្មណ៍​ភ័យរន្ធត់​ភ្លាមៗ អាច​បណ្តាលមកពី​ផលប៉ះពាល់​នៃ​ជំងឺ​សើរ​ស្បែក​"​។​

​    ​Selena Gomez ក៏បាន​អរគុណ​ដល់​ប្រិយមិត្ត​របស់​នាង​ដែល​តែងតែ​គាំទ្រ​ទោះ​ខ្លួន​ទៅជា​នាង​ស្ថិតក្នុង​គ្រា​លំបាក​ក៏ដោយ​៕

adverise with khmeread
ប្រភព៖ Mirror

អ្នកនឹងចូលចិត្ត

មតិយោបល់