adverise with khmeread 2

ទំនាស់​រវាង​ព្រះសង្ឃ​គង់នៅ​វត្ត​ព្រះ​ឥ​ន្ឋ​កោ​សី​យ៍​ បាន​ឈានដល់​ប្រើ​ហិង្សា​

    សៀមរាប ៖ ទំនាស់​រវាង​ព្រះសង្ឃ​គង់នៅ​វត្ត​ព្រះ​ឥ​ន្ឋ​កោ​សី​យ៍​ បាន​ឈានដល់​ប្រើ​ហិង្សា ហើយ​ប្រជាពលរដ្ឋ​ បាន​សូម​សម្តេច​សង្ឃ​ជួយ​ទត​មើល​ផង​ប្រយ័ត្ន​អស់​តម្លៃ​ព្រះពុទ្ធសាសនា ព្រោះ​វត្ត​ជាទី​កន្លែង​សម្រាប់​ពួកគាត់​ធ្វើបុណ្យ​ធ្វើ​ទាន។​

    ប្រភព​បានឱ្យដឹងថា នៅ​ព្រឹក​ម៉ោង​៩​ ថ្ងៃទី​៣១​ ខែសីហា ​ឆ្នាំ​២០១៦ ​ព្រះ​ភិក្ខុ​កណ្ឋ​​ក​តេ្ថ​នោ ច័ន្ទ សុវណ្ណ ព្រះចៅអធិការ​វត្ត​ព្រះ​ឥ​ន្ឋ​កោ​សី​យ៍ គ្រោង​នឹងធ្វើ​មហា​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ បណ្តេញ​ព្រះសង្ឃ​មួយចំនួន​ចេញពី​វត្ត​។​

    ទង្វើ​របស់​ព្រះចៅអធិការ​វត្ត​នេះ​ធ្វើឱ្យ​មានការ រិះគន់​ពី​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប​ថា​ ខុសច្បាប់​វិន័យ​សង្ឃ​ព្រោះ នៅ​រដូវ​ចូល​ព្រះវស្សា គេ​មិន​អនុញ្ញាតឱ្យ​ឈ្លោះ​គ្នា​ទេ​។​

    ប្រភព​បន្តថា សកម្មភាព​វាយប្រហា​គ្នា​នៅ​វត្ត​ព្រះឥន្ទ​កោ​សី​យ៍​ឡើងក​ម្តៅ​ខ្លាំង​ឡើងៗ​ៗ​ក្រោម ការបញ្ជា​របស់​ចៅអធិការ​វត្ត ហើយ​ប្រជាពលរដ្ឋ​បាន​សូម​សម្តេច​សង្ឃ​ជួយ​ទត​មើល​ផង​ប្រយ័ត្ន​អស់​តម្លៃ​ព្រះពុទ្ធសាសនា​៕

adverise with khmeread

មតិយោបល់