adverise with khmeread 1

Mario Balotelli ផ្ទេរទៅ Nice ជាអចិន្ត្រៃយ៍

​    ​ក្រុម​ហង្ស​ក្រហម Liverpool បាន​ទទួលស្គាល់ថា Mario Balotelli បាន​ចូលរួម​ជាមួយនឹង​ក្លឹប​បារាំង Nice នៅ​លើក​កិច្ចព្រមព្រៀង​ជា​អចិន្ត្រៃយ៍​ហើយ​។​

​    ​ខ្សែប្រយុទ្ធ​សញ្ជាតិ​អ៊ីតាលី ដែល​បាន​ផ្ទេរ​ចូលទៅ​កាន់​ទឹកដី Anfield កាលពី​ខែសីហា ឆ្នាំ​២០១៤​រូបនេះ បានបញ្ចប់​ការផ្ទេរ​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ទីផ្សារ​ដោះដូរ​កាលពី​ថ្ងៃ​ពុធ​ទៅកាន់​ក្លឹប​លី​ក​កំពូល​បារាំង Ligue 1​។​

​    ​Balotelli បានបង្ហាញ​ខ្លួន​ចំនួន ២៨​លើក និង​អាច​រក​គ្រាប់​បាល់​បាន​ចំនួន​បួន​គ្រាប់​សម្រាប់​ហង្ស​ក្រហម ក្រោយពី​ការផ្ទេរ​ចេញពី​ក្រុម​អ៊ីតាលី AC Milan របស់គាត់ ជា​កន្លែង​ដែល​គាត់​បាន​វិល​ត្រឡប់មក​ទឹកដី Liverpool វិញ​នៅ​ចុងរដូវ​កាល​មុន​នៅលើ​កិច្ចសន្យាខ្ចី​ជើង​៕

 

adverise with khmeread
ប្រភព៖ Liverpoolfc

មតិយោបល់