adverise with khmeread C brown

អ្នកជំនាញផ្នែកច្បាប់: Chris Brown អាចប្រឈមនឹងការជាប់ពន្ធនាគារ១៤ឆ្នាំ

          Chris Brown វ័យ២៧​ឆ្នាំ​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​បង្ករបួស​ស្នាម​ ដោយ​ប្រើ​ប្រាស់​អាវុធ​ដ៏គ្រោះថ្នាក់ អំឡុងពេល​មាន​ជម្លោះនៅ​គេហដ្ឋាន​របស់​ខ្លួន​នៅ​ទីក្រុងឡូសអែនជើឡេស​កាលពី​រំលងអាធ្រាត្រ​ថ្ងៃអង្គារ។

          ប៉ូលិស​បាន​មក​អន្តាគមន៍​នៅម៉ោង​ប្រហែល​៣​ទៀបភ្លឺ បន្ទាប់ពីស្ត្រីម្នាក់​បាន​ទូរស័ព្ទ​ទៅ​លេខ​៩១១ ហើយ​អះអាងថា Brown បានយ​ក​កាំភ្លើង​គំរាម​នាង។​

          ស្របពេលជាមួយគ្នានោះដែរ មាន​សេចក្តីរាយការណ៍​ថា តារា​ចម្រៀងរូប​នេះ​អាចប្រឈម​នឹងការជាប់ពន្ធនាគារ​១៤​ឆ្នាំ​ ប្រសិនបើ​គាត់ត្រូវ​បានរកឃើញ​ពិ​រុទ្ធភាព​ពីបទបង្ករបួស​ស្នាម​ដោយ​ប្រើប្រាស់អាវុធដែលអាចបណ្តាល​ឲ្យ​បនុស្ស​ស្លាប់។

          លោក Troy Slaten ជា​អ្នកជំនាញ​ផ្នែក​ច្បាប់ បាន​និយាយថា បទ​ចោទនេះ​អាចមាន​ទោស​ជាប់ពន្ធនាគារ​៤​ឆ្នាំ ប៉ុន្តែ​គាត់អាចនឹងមាន​ទោសធ្ងន់ជាងនេះ ដោយ​សារតែ​ប្រើប្រាស់អាវុធនៅ​ក្នុង​ករណីនេះ។

          កន្លងមក​ Brown ត្រូវ​បាន​ផ្តន្ទាទោស​ពីបទ​បង្ក​របួស​ស្នាម​ម្តងហើយ បន្ទាប់ពី​វាយ​ដំ​លើ​អតីតមិត្តស្រី Rihanna កាលពីឆ្នាំ​២០០៩៕

adverise with khmeread
ប្រភព៖ Mirror

អ្នកនឹងចូលចិត្ត

មតិយោបល់