adverise with khmeread Brookfield

សេក​ចាស់​បំផុត​របស់​ពិភពលោក​ស្លាប់​នៅ​អាយុ ៨៣ ឆ្នាំ​

    ​សេក​ចាស់​បំផុត​ក្នុង​ពិភពលោក​បាន​ស្លាប់​នៅ​អាយុ ៨៣ ឆ្នាំ កាលពី​ថ្ងៃទី ៣១ សីហា​នៅ​សហរដ្ឋអាមេរិក​។ 

​    ​សេក​សម្បុរ​ពណ៌​ស​និង​ផ្កាឈូក​ឈ្មោះ Cookie របស់លោក Major Mithcell ត្រូវបាន​ដាក់ឱ្យ​សម្រាក​អស់​មួយអាទិត្យ បន្ទាប់ពី​វា​មាន​សុខភាព​ទន់ខ្សោយ​។​

​    ​បក្សី​នេះ​ជាប់​កំណត់ត្រា ជា​សត្វ​សេក​ចាស់​ជាងគេ​។ វា​ជាស​ត្វ​សេក​ប្រមូល​មកពី​សួនសត្វ Chicago Brookfield Zoo កាលពី​ឆ្នាំ ១៩៣៤​។​

​    ​អាយុកាល​របស់​សេក​របស់លោក Major Mitchell គឺ ៤០ ទៅ ១០០ ឆ្នាំ នេះ​បើ​យោង BirdChannel.com ប៉ុន្ដែ​សួនសត្វ​និយាយថា Cookie គឺ​រស់​នៅបាន​យ៉ាងយូរ​ហួស​ពី​ការរំពឹងទុក​។​

​    ​ពេល​វា​ទៅដល់ Chicago វា​ទើបតែ​អាយុ ១ ឆ្នាំ​ទេ​ក្នុង​ឆ្នាំ ១៩៣៤ បន្ទាប់ពី​ធ្វើដំណើរ​ពី Taronga Zoo ក្នុងប្រទេស​អូស្ត្រាលី​៕

 

adverise with khmeread
ប្រភព៖ Metro

អ្នកនឹងចូលចិត្ត

មតិយោបល់