adverise with khmeread 1

ប៉ា​គី​ស្ថាន​ចែក​ស្មា​ត​ហ្វូ​ន ៥ លាន​គ្រឿង​ឥតគិតថ្លៃ​ជូន​ដល់​កសិករ​ដើម្បី​បង្ហាញ​របៀប​ធ្វើ​កសិកម្ម​តាម​បច្ចេកវិជ្ជា​ទូរស័ព្ទ​

    ​មន្ត្រី​ម្នាក់​បាន​និយាយថា ទូរស័ព្ទ Smartphone ចំនួន ៥ លាន​គ្រឿង​នឹងត្រូវ​ប្រគល់ជូន​កសិក​រ​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​ក្នុង​គោល​ជំរុញ​ការយល់ដឹង​នៃ​បច្ចេកទេស​ធ្វើ​កសិកម្ម​សម័យ​ទំនើប​។ នេះ​បើ​យោងតាម​វេ​ប​សាយ BBC ចេញផ្សាយ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។ 

​    ​ប្រធាន​ក្រុមប្រឹក្សា​ព័ត៌មានវិទ្យា​ស​នៅ​ពុន​ចាប (Punjab Information Technology Board) លោក​បណ្ឌិត Umar Saif បាន​និយាយថា ទូរស័ព្ទ​ទាំងនោះ​នឹង​មកដល់​ក្នុង​ខែតុលា​ខាងមុខ​។ ដំបូន្មាន​កសិកម្ម​ពី​អ្នកជំនាញ​ក៏​នឹងត្រូវ​ចែកចាយ​តាមរយៈ​ទូរស័ព្ទ​ផងដែរ​។​

​    ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន AP នៅឯ​ប៉ា​គី​ស្ថាន​បានឱ្យដឹងថា លោក Saif បាន​និយាយថា "​កសិករ​នឹង​ទទួលបាន​ការជូនដំណឹង​ដោយ​ឥតគិតថ្លៃ​អំពី​ការប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វល្អិត​សម្រាប់​វាលស្រែ​ពួកគាត់​"​។ 

​    ​កាលពីពេល​ថ្មីៗ​នេះ ចំនួន​កសិករ​យ៉ាងច្រើន​នៅក្នុង​ប្រទេស​ដូចជា​ឥណ្ឌា និង​កេ​ន​យ៉ា​បាន​សាកល្បង​ធ្វើ​កសិកម្ម​តាម​បច្ចេកវិជ្ជា​ស្មា​ត​ហ្វូ​ន​។​

​    ​លោក Hendrik Knoche មកពី​សាកលវិទ្យាល័យ Aalborg University នៅឯ​ប្រទេស​ដា​ណឺ​ម៉ាក​ក៏​ចូលរួម​ក្នុង​គម្រោង​រចនា​ផ្ទៃ​អេក្រង់​ស្មា​ត​ហ្វូ​ន ដែល​អាច​ប្រើ​ដោយ​កសិករ​ក្នុងប្រទេស​ឥណ្ឌា សូម្បី​អ្នក​ដែល​មិនចេះ​អក្សរ​សោះ​ក៏​អាច​ប្រើ​បានដែរ​៕

adverise with khmeread
ប្រភព៖ BBC

មតិយោបល់