adverise with khmeread 1

ជាង​ផ្សា​ដែក​បង្ក​អគ្គិភ័យ​ឆេះ​អស់​ស្ថានីយ៍​ប្រេង​សូ​គី​មិ​ចមួយ​នៅ​ផ្សារ​កំពង់ស្ពឺ​

    កំពង់ស្ពឺ ៖ អគ្គិភ័យ​ដែល​បាន​ឆេះ​ស្ថានីយ៍​ប្រេង​សូ​គី​មិច ដ៏​ធំ​នៅមុខ​ផ្សារ​កំពង់ស្ពឺ នា​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១៦​នេះ បាន​រលត់​ហើយ​ក្រោយពី​កម្លាំង​សមត្ថកិច្ច​ទាំង​ប៉ូលិស អាវុធហត្ថ និង​យោធា​បាន​ជួយ អន្តរាគមន៍​ដោយ​ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យ​២១​គ្រឿងបា​ញ់​ទឹក​អស់​៥៩​ឡាន​រួចមក។​

    ប៉ូលិស​និយាយថា​ភ្លើង​បាន​ចាប់​ផ្តើ​ឆេះ​នា វេលា​ម៉ោង​១០​និង​២០​នាទី នៅ​ស្ថា​នី​យ៏​ប្រេង Sokimex នៅ​ភូមិ​ក្រាំង​ពល​ទេព សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ តែ​មិន​បណ្តាល​ឱ្យឱ្យមាន គ្រោះថ្នាក់​ដល់​មនុស្ស​ទេ។​


 
    ភ្លាមៗ​នោះ​មានការ​ជួយសង្គ្រោះ រថយន្ត​ពន្លត់​អគ្គិភ័យ ពី​ក្រសួង២​គ្រឿង, ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត​៥​គ្រឿង, ស្នងការដ្ឋាន​ប៉ូលិស​ខេត្តកណ្តាល​៣​គ្រឿង, ង​៧០ ចំនួន​៦​គ្រឿង, រថយន្ត​ឯកជន៤​គ្រឿង, សាលា​មិត្តភាព កម្ពុជា​វៀតណាម ១​គ្រឿង​​ប្រើប្រាស់​ទឹក​សរុប​៥៩​ឡាន និង​បន្ថែម​ទឹក​៣០០០០​លីត្រ​ទៀត។​

    ប៉ូលិស​បន្តថា មូលហេតុ មកពី​កម្មករ​កាត់ និង​ផ្សា​ដំបូល​ដែក​ខ្ទាត​ផ្កាភ្លើង ហើយ​ឆេះ​រាលដាល​យ៉ាង​ឆាប់​ហ័ស។​ រហូតដល់​ម៉ោង​១២ ​និង​៤៥​នាទី ទើប​ក្រុមការងារ គ្រប់គ្រង​ស្ថាន​ការ ភ្លើង​បាន​រលត់​100% ឥឡូវនេះ​កំពុង​បន្ត​សំអាត នៅសល់​តិចតួច មិនមាន​បញ្ហា​អ្វី​ទេ។ ​យ៉ាងណាក៏ដោយ​ប៉ូលិស​មិនទាន់​ប្រមែប្រមូល​ព័ត៌មាន​ជុំវិញ​ទំហំ​នៃ​ការខូចខាត​បាន​នៅឡើយ៕

adverise with khmeread

មតិយោបល់