adverise with khmeread Diarrhea

របៀបអង្កេតមើលកូនពេលកើតជំងឺរាគរូស និងវិធីបង្ការ

ជំងឺ​រាគរូស​គឺជា​បញ្ហា​ទូទៅ ដែល​ច្រើនតែ​កើតមានឡើង​ចំពោះ​ទារក​និង​កុមារ​នា​គ្រប់​រដូវ​ជាពិសេស​គឺ​រដូវក្តៅ​។ ជំងឺរាគ​ស្រួចស្រាវ​មាន​រយៈពេល​តិចជាង​១​សប្តាហ៍​។​

​    ​កុមារ​មាន​ជំងឺរាគ​ប្រសិនបើ​ក្មេង​មាន​ចលនា​ពោះវៀន​ច្រើនជាង​ធម្មតា ហើយ​លាមក​តិច​និង​មាន​លាយ​ទឹក​ច្រើន​។ ជួនកាល​កុមារ​ដែលមាន​ជំងឺរាគ​មាន​រោគសញ្ញា​ផ្សេងទៀត​ដូចជា​គ្រុនក្តៅ បាត់បង់​ចំណង់​អាហារ ក្អួតចង្អោរ ឈឺពោះ រមួលក្រពើ មាន​ឈាម​លាយ​ជាមួយ​ទឹករំអិល​ក្នុង​ចលនា​របស់​ពោះវៀន​។​

​    ​ជំងឺរាគ​រូស​អាច​នឹង​មាន​គ្រោះថ្នាក់​ដល់​ជីវិត​ប្រសិនបើ​មិនបាន​ព្យាបាល​ឱ្យបាន​ត្រឹមត្រូវ ព្រោះ​វា​ធ្វើឱ្យ​ខ្សោះ​ជាតិ​ទឹក​និង​ជាតិ​អំបិល​ពី​រាងកាយ​របស់​កូន​អ្នក​។ ប្រសិនបើ​កង្វះ​ជាតិ​ទឹក មិនត្រូវ​បាន​ជំនួស​យ៉ាង​ឆាប់រហ័ស​នោះទេ កូន​របស់​អ្នក​អាច​ខ្វះ​ជាតិ​ទឹក​ធ្ងន់ធ្ងរ​ចាំបាច់​ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​
​តើ​ការ​រាគរូស​បាន​រីក​រាលដាល​យ៉ាងដូចម្តេច​?
​    ​មេរោគ​ជំងឺ​រាគរូស​ងាយ​ឆ្លង​រាលដាល​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត​ណាស់​និង​ជាពិសេស​ពី​កុមារ​ម្នាក់​ទៅ​កុមារ​ម្នាក់ទៀត​។ ជំងឺ​នេះ​ជាធម្មតា​រាលដាល​យ៉ាង​ឆាប់រហ័ស​ក្នុងចំណោម​កុមារ​ដែល​មិនបាន​រៀន​ឱ្យ​ចេះ​ប្រើ​បង្គន់​។​
​ជំងឺរាគ​រូស​បណ្តាលមកពី​អ្វី​?
​    ​មាន​មូលហេតុ​ផ្សេងៗ​គ្នា​ជាច្រើន​នៃ​ជំងឺរាគ តែ​ជាទូទៅ​បំផុត​គឺ​ការឆ្លង​មេរោគ viral infections​។​

    ​វី​ធី​ការពារ​
•​    ​លាងដៃ​ឱ្យបាន​ស្អាត​ជានិច្ច​មុន​ចាប់​កាន់​ចំណីអាហារ​
•​    ​ការរៀបចំ​ម្ហូបអាហារ​ដែលមាន​សុវត្ថិភាព​ជៀសផុត​ពី​ពពួក​ចម្លងរោគ​ដូចជា​សត្វ​រុយ​
•​    ​ប្រើប្រាស់​បង្គន់​អនាម័យ​

    ​តើ​គួរ​ធ្វើ​ដូចម្តេច​ប្រសិនបើ​កូន​របស់​អ្នកមាន​ជំងឺរាគ​?
​    ​កុមារ​ដែលមាន​ជំងឺ​រាគរូស​ត្រូវ​រក្សា​ការផឹក​នូវ​បរិមាណ​សារធាតុ​រាវ​ដើម្បី​ជៀសវាង​ការខ្វះ​ជាតិ​ទឹក​។​
•​    ​ប្រសិនបើ​អ្នក​កំពុង​បំបៅ​ដោះ​កូន ចូរ​បន្ត​ការ​បំបៅ​ដដែល​ហើយ អ្នក​អាច​ផ្តល់នូវ​អាហារ​បន្ថែម​សម្រាប់​បរិភោគ​ជាធម្មតា​ចំពោះ​ទារក​ចាប់ពី​៦​ខែ​។​
•​    ​ប្រសិនបើ​កូន​របស់​អ្នក​មិនត្រូវ​បានទទួល​យកសា​រ​ធាតុ​រាវ​ផ្សេងទៀត​បាន​យ៉ាង​ល្អ​ទេ​មាន​ដំណោះស្រាយ​ម្យ៉ាងទៀត​គឺ​ទឹកអូ​រ៉ា​លី​ត​បញ្ចុក​តាម​មាត់ ។​
•​    ​ករណី​ធ្ងន់ធ្ងរ​ត្រូវបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាម​។​

    ​តើ​នៅពេលដែល​ខ្ញុំ​គួរ​ទៅ​ជួប​គ្រូពេទ្យ​?
•​    ​មាន​ជំងឺ​រាគរូស​ចំពោះ​ទារក​តិចជាង ៦​ខែ​នៃ​អាយុ​។​
•​    ​ចុកពោះ ឈឹ​ក្នុង​ពោះ​ខ្លាំងក្លា​
•​    ​លាមក​មាន​ពណ៌​ខ្មៅ​ឬ​លាយ​ឈាម​
•​    ​កំអួត​មាន​ឈាម​
•​    ​នៅតែ​មានការ​ក្អួតចង្អោរ​បន្ទាប់ពី ៤ ទៅ ៦ ម៉ោង​។​
•​    ​នៅតែ​រាគ និង​ក្តៅខ្លួន​ដែល​សីតុណ្ហភាព​ខ្ពស់ជាង ៣៨‚៥ ° C
•​    ​មាន​សញ្ញា​នៃ​ការ​ខ្សោះ​ជាតិ​ទឹក​

​ជំងឺរាគ​រូស​ដែល​លើសពី​រយៈពេល​ជាង ១ ទៅ​២ សប្តាហ៍​ត្រូវបាន​គេ​ចាត់ទុកថា​រ៉ាំរ៉ៃ​។ ចូរ​ទៅ​ពិគ្រោះ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​អំពី​ជំងឺ​កូន​របស់​អ្នក​ប្រសិនបើ​មាន​ករណីនេះ​។​


adverise with khmeread

មតិយោបល់