adverise with khmeread 1

បើកុំតែកីឡាការិនី Faith ឈ្នះមេដាយមាសអូឡាំពិក កុំអីភូមិនាងទោះអំពាវនាវមួយជាតិក៏គ្មានភ្លើងប្រើដែរ

    ​Faith Chepng’etich បាន​បំពេញតម្រូវការ​ដ៏​ចាំបាច់​មួយ​ទៅដល់​អ្នកភូមិ​របស់ខ្លួន ខណៈដែល​នាង​បានឈ្នះ​មេដាយមាស​ក្នុង​វិញ្ញាសា​រត់​ចម្ងាយ ១.៥០០ ម៉ែត្រ​ផ្នែក​នារី​នៅឯ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​។ ពេញ​មួយជីវិត​នៃ​ការហ្វឹកហាត់ និង​បួន​ឆ្នាំ​នៃ​គម្រោង​បាន​ហុច​លទ្ធ​ល​ដោយ​នាង​រត់ប្រណាំង​ដោយ​ប្រើ​ថេរវេលា ៤ នាទី និង​០៨​វិនាទី ដែល​បាន​ធានា​ឱ្យ​នាង​ចាប់បាន​តំណែង​ទីមួយ និង​មេដាយមាស​សម្រាប់​ប្រទេស​កេ​ន​យ៉ា​។​

​    ​កីឡាការិនី​កេ​ន​យ៉ា​រូបនេះ​មិន​ត្រឹមតែ​ជួយ​ឱ្យមាន​ការតភ្ជាប់​អគ្គីសនី​ជូន​ហ្វូង​អ្នកភូមិ​របស់​នាង​ប៉ុណ្ណោះ​ទេ​។ ឪពុក​របស់​នាង ដែល​មិនអាច​ដើរ​តាម​នាង​ទៅដល់​ព្រឹត្តិការណ៍​ប្រកួត​បាន ដោយសារ​ក្នុងភូមិ​របស់​ពួកគេ​គ្មាន​អគ្គីសនី​ប្រើ​ទេ ចាប់តាំងពី​វា​ត្រូវបាន​បង្កើតឡើង​ក្នុង​ដើម​ទសវត្សរ៍​ទី ៨០​មក​នោះបាន​ស្នើសុំ​ទៅកាន់​ប្រធានាធិបតី​របស់​ប្រទេស​ដើម្បី​ត​ភ្ជាប់​ប្រព័ន្ធ​អគ្គិសនី​មក​ភូមិ​ស្រុក​របស់គាត់​ដើម្បី​មើល​កូនស្រី​របស់ខ្លួន​ឈ្នះ​មេដាយ​សម្រាប់​ប្រទេស​កេ​ន​យ៉ា​។​

​    ​នៅក្នុង​រយៈពេល ២៤​ម៉ោង​បន្ទាប់ អគ្គិសនី​កេ​ន​យ៉ា Kenya Power បាន​បញ្ជូន​ក្រុម​ត​ភ្ជាប់​របស់​ពួកគេ និង​បាន​ទម្លាក់​បង្គោល​ទៅលើ​ដី​ដើម្បី​ត​ភ្ជាប់​អគ្គីសនី​មក​ភូមិ Ndabibit Village នៃ​ទីប្រជុំជន Nakuru​។​

​    ​Faith បានឈ្នះ​មេដាយមាស​នៅ​ថ្ងៃទី​១៦ ខែសីហា ហើយ​ការដាំ​បង្គោល​ភ្លើង​ត្រូវបាន​បញ្ចប់​ក្នុង​រយៈពេល​ត្រឹមតែ ៩​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពី​ការ​អង្វរ​សុំ​ភ្ជាប់​ភ្លើង​បានធ្វើ​ឡើង​។ នៅ​ថ្ងៃទី​២៦ ខែសីហា ពិធី​សម្ភោ​ធ​ប្រើប្រាស់​អគ្គីសនី​បាន​ប្រារព្ធ​ធ្វើជា​ផ្លូវការ​ហើយ​ទីក្រុង​មួយ​ដែល​បាន​ញ៉ាំ​ញី​ជាមួយនឹង​ភាព​ងងឹត​គ្រប់ពេល ដែល​ពន្លឺព្រះអាទិត្យ​អស្តង្គត​ជិត ៤០​ឆ្នាំ​កន្លងមកនេះ ទីបំផុត​អាច​ស្គាល់​ពន្លឺភ្លើង​អគ្គស​នី​ជា​លើកដំបូង​។​

​    ​អ្នកជិតខាង​របស់​នា​ង​ដឹងគុណ​នាង​ជាខ្លាំង ហើយ​ថាបើ​នាង​មិន​ឈ្នះ​មេដាយមាស​ទេ ម្ល៉េះ​អគ្គីសនី​នៅតែ​គ្មាន​ក្នុងភូមិ​រហូត​អ៊ីចឹង​៕

g/2016/08/29/golden-sole

 

adverise with khmeread
ប្រភព៖ Distractify

មតិយោបល់