Justin bieber snags 8 guinness world records world of buzz 2

Justin Bieber ធ្វើឱ្យ​ពិភពលោក​ភ្ញាក់ផ្អើល​ជាមួយ​កំណត់ត្រា​ពិភពលោក​ហ្គី​ណេ​ស ៨ តែម្នាក់ឯង​

    ​Justin Bieber បានធ្វើឱ្យ​ពិភពលោក​ភ្ញាក់ផ្អើល​ដោយសារ​ខ្លួន​ជាប់​កំណត់ត្រា​ពិភពលោក​ហ្គី​ណេ​ស (Guinness World Records) ៨ តែឯង​។​

​    ​កំណត់ត្រា​របស់ Justin Bieber មានដូចជា​៖
​    ​១. មាន​អ្នក​ដោ​ន​ឡូត​ចម្រៀង​ចំណងជើង​ថា "What Do You Mean" ច្រើនជាងគេ​នៅលើ Spotify ក្នុង​មួយ​សប្ដាហ៍ ចំនួន ៣០.៧២៣.៧០៨ ដង​។​
​    ​២. លក់​អាល់​ប៊ុ​ម​ច្រើនជាងគេ​នៅលើ Spotify ក្នុង​មួយ​សប្ដាហ៍​រហូតដល់​តែ​ចំនួន ២០៥ លាន​ដង​។​
​    ​៣. ជាប់​កំ​ពូ​ង​តារាង Billboard Hot ១០០ ផ្ទួនៗ​គ្នា​ចំនួន ១៧ បទ​។​
​    ​៤. ឈ្នះ​ផ្ទួនៗ​ក្នុង Hot 100 ក្នុងចំណោម​ចម្រៀង​ទោល​ទាំងអស់ ដោយមាន​ទាំងអស់ ១៧ បទ និង ១៣ បទ​មាន​ក្នុង​អាល់​ប៊ុ​ម​តែមួយ​។​
​    ​៥. ឈ្នះ​ផ្ទួន​នៅលើ​កំពូល​តារាង​អង់គ្លេស​ដោយ​ក្នុងនោះ​មាន​បី​បទ​គឺ "Love Youself", "Sorry" និង "What Do You Mean" ។​
​    ​៦. មាន​អ្នក Follow ចំនួន ៨៧,១ លាន​នាក់ នៅលើ Twitter ច្រើនជាងគេ​នៅលើ​ពិភពលោក​។​
​    ​៧. ជាប់​ជា​តារាចម្រៀង​មាន​អ្នកមើល​នៅលើ Youtube ប្រហែល ១០,៥ លាន​ដង ច្រើនជាងគេ​នៅលើ​ពិភពលោក​។​
​    ​៨. មាន Subscriber នៅលើ Youtube ច្រើនជាងគេ​នៅលើ​ពិ​ព​ភ​លោក គឺ​ចំនួន ២០.៧១១.២០២ នាក់​នៅលើ​គណនី JustinBeiberVEVO៕

ប្រភព៖ Mirror

អ្នកនឹងចូលចិត្ត

មតិយោបល់