adverise with khmeread Unnamed %282%29

ប៉េអឹម​ឃាត់​ពួក​ពាក់ព័ន្ធ​ថ្នាំញៀន​មួយ​សម្បុក​លើ​ទីតាំង​២​កន្លែង​ (មានវីដេអូ)

    ភ្នំពេញ ៖ កម្លាំង​អាវុធហត្ថ​ខណ្ឌ​ពោ​ធិ៏​សែន​ជ័យ សហការ​ជាមួយ​ការិយាល័យ​បង្ក្រាប​គ្រឿង​ញៀន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចុះបង្ក្រាប​ជាក់ស្ដែង និង​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​ជួញដូរ​ និងប្រើប្រាស់​គ្រឿងញៀន ចំនួន​១១​នាក់ (​ស្រី​២​នាក់​)។​

    ប្រតិបត្តិការ​នេះ ចាប់ផ្តើម​នៅ​ថ្ងៃទី​៣១ ​ខែសីហា ឆ្នាំ​២០១៦ វេលា​ម៉ោង​១២​ និង​១០​នាទី នៅត្រង់​បន្ទប់​លេខ​4,7,8 ភូមិ​ត្រពាំង​រំចេក សង្កាត់​ចោមចៅ ខណ្ឌ​ពោ​ធិ៍​សែន​ជ័យ និ​​ង​ផ្ទះ​លេខ​៧៨  ផ្លូវ​រថ​ភ្លើ​ង សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក។​

    ក្នុងនោះ​កម្លាំង​អាវុធហត្ថ​ដកហូត​បាន​វត្ថុតាង​រួមមាន៖ ១- ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៣៣​កញ្ចប់ ​(​ធំ​ល្មម​៤​កញ្ចប់​ធំ​១) និង​ថ្នាំ​គ្រាប់​ពណ៌​ផ្កាឈូក​ចំនួន​៥​គ្រាប់​កន្លះ​, ២-​ទូរ​សព្ទ័ ៧​គ្រឿង​, ៣-​ប្រាក់​ខ្មែរ​៣៤​ម៉ឺន​រៀល​, ៥-​ម៉ូតូ​៧​គ្រឿង​, ៦-​កាបូបដៃ​២, ៦-​ដែក​ឆ្កឹះ​សោ​1​សំរាប់​, ៧-​ដាវ ២​ដើ​ម​, ៨-​ស្លាក​លេខ​ម៉ូតូ ១, ៩-​ប្រដាប់​ចូក​១​ដើម​, ១០-​ជញ្ជីង​ថ្លឹង​គ្រឿងញៀន ៣ និង​សម្ភារៈសំរាប់​វេច​ខ្ចប់​និង​សំរាប់​ប្រើ​ប្រាស់​គ្រឿ​ញៀន​មួយចំនួន​។​

    បច្ចុប្បន្ន​កម្លាំង​អាវុធហត្ថ​កំពុង​សាកសួរ​ស្វែងរក​បទល្មើស​បន្ថែមទៀត​ពាក់ព័ន្ធ​នឹង​ឧបករណ៍​កាច់​សោក​ម៉ូតូ ដើម្បី​កសាង​សំណុំរឿង​ញ្ជូ​ន​ទៅ​តុលាការ៕​

 

adverise with khmeread

មតិយោបល់