adverise with khmeread 1

អាសូរក្រុមកាំភ្លើងធំទើបតែទិញ Shkodran Mustafi បានពីរថ្ងៃឥឡូវរងរបួសពេលប្រកួតមិត្តភាពឱ្យជម្រើសជាតិអាល្លឺម៉ង់

    ​Shkodran Mustafi សឹងតែ​ធ្វើឱ្យ​ប្រិយមិត្ត​កាំភ្លើង​ធំ Arsenal កើត​ជំងឺ​គាំងបេះដូង បន្ទាប់ពី​រូបគេ​បាន​រងរបួស​ក្នុងការ​ប្រកួត​មិត្តភាព​រវាង​អាល្លឺម៉ង់​និង​ហ្វាំ​ង​ឡង់​ក្នុងប្រទេស​អាល្លឺម៉ង់​កាលពី​ថ្ងៃ​ពុធ​។​

​    ​ខ្សែការពារ​កណ្តាល​រូបនេះ​បានដាក់​ឱ្យចូល​លេង​សម្រាប់​ការប្រកួត​ចុងក្រោយ​បំផុត​របស់​វីរបុរស​របស់​ពួកគេ​គឺ Bastian Schweinsteiger ក្នុងជំនួប​ជាមួយ​ហ្វាំ​ង​ឡង់ ប៉ុន្តែ​គាត់​បាន​ដួល​ទៅនឹង​ដី​ដោយ​រងរបួស​ជង្គង់​នៅ​ដើមតង់​ទី​ពីរ​។​

​    ​Mustafi អាច​បន្ត​ដើរ​បាន​ថ្នមៗ​ដោយ​ប្រុងប្រយ័ត្ន ប៉ុន្តែ​ទំហំ​នៃ​របួស​ដ៏​គួរឱ្យ​បារម្ភ​របស់គាត់​នៅតែ​មិនដឹង​ច្បាស់​នោះឡើយ​។​

​    ​អតីត​កីឡាករ​របស់​ក្រុម Everton រូបនេះ​បាន​ចូលរួម​ជាមួយ Arsenal ពី Valencia ក្នុងតម្លៃ ៣៥​លាន​ផោន​កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ ដោយ​ត្រឹមតែ​រយៈពេល​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់ពី​ដឹក​ដៃ​ចូល​ក្លឹប​យ៉ាង​តក់ក្រហល់​នៅមុន​ទីផ្សារ​ដោះដូរ​បិទទ្វារ​។​

​    ​Mustafi គឺ​ត្រូវគេ​រំពឹងថា​អាច​នឹង​បោះទីតាំង​របស់ខ្លួន​នៅក្បែរ Laurent Koscielny នៅឯ​បេះដូង​នៃ​តំបន់​ការពារ​របស់​កាំភ្លើង​ធំ​ក្នុង​រដូវ​កាល​នេះ ប៉ុន្តែ​ការលេចឡើង​នូវ​មន្ទិលសង្ស័យ​ថ្មី​នេះ អាច​នឹង​ធ្វើឱ្យ​ការបង្ហាញ​ខ្លួន​ជា​លើកដំបូង​របស់គាត់​សម្រាប់​ក្លឹប​ថ្មី​ស្ថិតនៅលើ​ការរង់ចាំ​ប៉ុណ្ណោះ​៕

adverise with khmeread
ប្រភព៖ TheSun

មតិយោបល់