adverise with khmeread 14171838 285487181832402 1865208193 n

ឃាត់​បុរស​ម្នាក់​តាម​ដីកា​ពីបទ​ឆបោក​

    ក្រចេះ ៖ ប៉ូលិស​ក្រុង​ក្រចេះ​នៅ​ថ្ងៃទី​១ កញ្ញា ឆ្នាំ​២០១៦​នេះ ​បាន​ចុះ​អនុវត្ត​ដីកា​របស់​តុលាការខេត្ត​ឃាត់ខ្លួន​ជនជាប់ចោទ​ម្នាក់​ពីបទ"ឆបោក​" នៅក្នុង​ផ្ទះជួល​មួយកន្លែង​ក្នុង​សង្កាត់​ក្រចេះ ក្រុង​-​ខេត្តក្រចេះ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ដែល​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ឈ្មោះ​ ទឹម សិ​ទ្ឋី អាយុ​៣៣​ឆ្នាំ រស់នៅក្នុង​សង្កាត់រ​ការ​កណ្តាល ក្រុង​ក្រចេះ ខេត្តក្រចេះ​ ជាប់​ពាក់​ព័​ន្ឋ​នឹង​ករណី​ឆបោក​ប្រព្រឹត្ត​កាលពី​ខែមករា ឆ្នាំ​២០១៦ នៅ​ក្រុង​ក្រចេះ​។​

    បច្ចុប្បន្ន​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី៕​

adverise with khmeread

មតិយោបល់