adverise with khmeread Unnamed

ប៉ូលិស​ខេត្តបាត់ដំបង​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ដកហូត​ថ្នាំញៀន​ទម្ងន់ ២០៥,៦៥​ក្រាម​

    បាត់ដំបង ៖ លោក​វរសេនីយ៍ឯក កុយ ហៀ​ង ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស ក្នុងនោះ​មាន​លោក​វរសេនីយ៍ត្រី ស៊ាន សុ​ណា​ល់ នាយការិយាល័យ​ប៉ូលិស​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន បាន​ដឹកនាំ​កម្លាំង​ជំនាញ​បង្ក្រាប​ករណី​រក្សាទុក ដឹកជញ្ជូន និង​ជួញដូរ​គ្រឿងញៀន ដោយ​ខុសច្បាប់​មួយ​ករណី ក្នុងភូមិ​សាស្ត្រ​សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង នៅ​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ២០១៦នេះ។​

    ក្នុង​ប្រតិបត្តិការ នេះ​ប៉ូលិស​បាន​ឃាត់ខ្លួន​ជនសង្ស័យ​១ នាក់​ឈ្មោះ ស្វាយ ហៅ វេហា ហៅ សីហា ភេទ​ប្រុស អាយុ២៥ឆ្នាំ រស់នៅ​ស្រុក​បាទី ខេត្តតាកែវ ដោយ​ដកហូត​បាន​ ថ្នាំញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន ( ម៉ា​ទឹកកក ICE ) ចំនួន០២ថង់ ​មាន​ទម្ងន់ ២០៥,៦៥​ក្រាម​,​ ទូរស័ព្ទដៃ ​ចំនួន២គ្រឿង និង​ការ​បូ​ប​ពណ៌​ស្វាយ​ចំនួន១។​

    លោក​វរសេនីយ៍ឯក កុយ ហៀ​ង បាន​បញ្ជាក់ថា ករណី​គ្រឿងញៀន នេះ​លោក​ប្តេជ្ញា​ជំរុញ​ដឹកនាំ​ធ្វើការ​បង្ក្រាប​ដូច​ភ្លៀងរលឹម​ទោះ​ក្នុង​រូបភាព​ណាក៏ដោយ និង ស្នើសុំ​អាជ្ញាធរ សមត្ថកិច្ច​ពាក់​ព័​ន្ឋ​ក៏ដូចជា​ប្រជាពលរដ្ឋ នៅ​មូលដ្ឋាន​សហការ ឬ​ហ៊ាន​រាយការណ៍​ជូន​សមត្ថកិច្ច​ដើម្បី​សមត្ថកិច្ច​មាន​វិធាន ការបង្ក្រាប​បាន​ទាន់ពេលវេលា។​

    បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​កំពុង​រៀបចំ​សំណុំ​រឿង​បញ្ជូនទៅ​តុលាការខេត្ត​បាត់ដំបង ដើម្បី​ចាត់ការតាម​នីតិវិធី៕


 

adverise with khmeread

មតិយោបល់