adverise with khmeread 1

ចិនចាប់ផ្តើមតាមដានអំពើពុករលួយរបស់តារាល្បីៗប្រាក់ខែកប់ៗ

​    ​បន្ទាប់ពី​កំណត់​គោលដៅ​ទៅលើ​ពាណិជ្ជករ​ឯកជន និង​មន្ត្រី​រដ្ឋាភិបាល ប្រទេស​ចិន​បច្ចុប្បន្នកំពុង​សម្លឹង​មើល​ការគ្រប់គ្រង​លើ​ប្រាក់ខែ​ខ្ពស់ៗ​របស់​សិល្បករ សិល្បការ​នី​កំពូលៗ​ប្រចាំ​ប្រទេស​រដ្ឋបាល​សារព័ត៌មាន​រដ្ឋ ស្ថាប័ន​បោះ​ពុ​ម្ភ​ផ្សាយ វិទ្យុ ភាពយន្ត និង​ទូរទស្សន៍​ហៅ​កាត់​ថា ស្ថាប័ន SAPPRFT​។​

​    ​យោងតាម​សេចក្តីរាយការណ៍​ពី​វេ​ប​សាយ Wall Street Journal និយ័ត​ករ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​បច្ចុប្បន្ន​គឺ​កំពុង​រៀបចំ​ចាប់ផ្តើម​សកម្មភាព​ប្រឆាំង​អំពើពុករលួយ ដែល​នឹង​គ្របដណ្តប់​លើ​តារា​កំពូលៗ​ប្រចាំ​ប្រទេស​។​

​    ​ប្រទេស​ចិន​បច្ចុប្បន្នកំពុង​ឃ្លាំមើល​ជីវិត​ហ៊ឺហា​របស់​សិល្បករ សិល្បការិនី បន្ទាប់ពី​តារា​សម្តែង​ស្រី​ដ៏​ពេញនិយម​របស់​ប្រទេស​ចិន​នាង Fan Bingbing ត្រូវបាន​ប្រកាស​ឈ្មោះ​ជា​តារា​សម្តែង​ស្រី​ដែលមាន​តម្លៃ​ខ្ពស់​ដាច់​បំផុត​ទី​ប្រាំ​ក្នុង​ឆ្នាំ​២០១៦​នេះ​៕

 

adverise with khmeread
ប្រភព៖ Yibada

មតិយោបល់