adverise with khmeread Liverpool club

ម្ចាស់​ក្លឹប Liverpool បដិសេធ​ព័ត៌មាន​លក់​ភាគហ៊ុន​ឱ្យ​ក្រុមហ៊ុន​ចិន​

​    ​បន្ទាប់ពី​មាន​ព័ត៌មាន​បាន​លេចឡើង​កាលពីពេល​ថ្មីៗ​នេះ​ស្តីពី​កិច្ចព្រមព្រៀង​រវាង​ក្រុមហ៊ុន​ចិន China Everbright Ltd ដែលជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន China Everbright Group គ្រប់គ្រង​ដោយ​រដ្ឋ​និង​ក្រុមហ៊ុន PCPCapital Partners របស់​ចិន​ដើម្បី​សហការគ្នា​ទិញ​ភាគហ៊ុន​នៅក្នុង​ក្លឹប​បាល់ទាត់​នៅ​ក្របខណ្ឌ PL ដែលមាន​ទឹកប្រាក់​ប្រហែល​៨០០​លាន​ផោន​។ 

​    ​នាយក​ប្រតិបត្តិ Chen Shuang បាន​ប្រាប់​ទីភ្នាក់ងារ Reuters នៅក្នុង​ស​ន្និ សីទ​កាសែត​ថា រឿងនេះ​មិនមែនជា​ការពិត​ទេ​។ លោក Chen និយាយថា បន្ទាប់ ពី​មាន​សេចក្តីរាយការណ៍​របស់​បណ្តាញ​ព័ត៌មាន​អំពី​ចំណាប់អារម្មណ៍​របស់​ក្រុម ហ៊ុន Everbright ចំពោះ​ក្លឹប​បាល់ទាត់​នេះ លោក​បានធ្វើ​ការទាក់ទង ទៅ​មន្ត្រី ប្រតិបត្តិ​ជាច្រើន ប៉ុន្តែ​គ្មាន​នរណាម្នាក់​ធ្វើការ​ងារ​លើ​កិច្ចព្រមព្រៀង​បែបនេះ​ទេ​។​

​    ​លោក Tom Werner នាយក​ក្លឹប Liverpool និយាយថា ក្លឹប Liverpool មិនមែន​សម្រាប់​លក់​ទេ​។ ដូច្នេះ​កិច្ចព្រមព្រៀង​សម្រាប់​ក្រុមហ៊ុន​ចិន​មួយ​ដែល​ចង់​ទិញ​ភាគហ៊ុន​នៅ​ក្លឹប Liverpool នោះ​ត្រូវបាន​បដិសេធ​ដោយ​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​គ្រប់គ្រង​ក្លឹប​បាល់ទាត់ Liverpool បន្ទាប់ពី​មានការ​ប៉ាន់ប្រមាណ​អំពី​ការចរចា​ជាមួយ​ម្ចាស់​ក្លឹប​ហង្ស​ក្រហម​គឺ​ក្រុមហ៊ុន Fenway Sports Group៕

adverise with khmeread

មតិយោបល់