adverise with khmeread Roberto martinez everton 3332569

លោក Roberto Martinez បាន​បដិសេធ​ការងារ​ដែលមាន​ប្រាក់​ឈ្នួល​៤០​លាន​ផោន​នៅ​ប្រទេស​ចិន​

    ​អតីត​គ្រូបង្វឹក​ក្លឹប Everton លោក Roberto Martinez បាន​បដិសេធ​ការងារ​នៅ​ប្រទេស​ចិន​ដែល​ប្រាក់​ឈ្នួល​៤០​លាន​ផោន​មុនពេល​លោក​ទទួលយក​ការងារ​ជា​គ្រូបង្វឹក​នៅ​បែលហ្ស៊ិក​។ 

​    ​លោក Roberto ត្រូវ​ក្លឹប Everton បណ្តេញចេញបន្ទាប់មក​លោក​ក៏បាន​ចរចា​ជាមួយនឹង​ក្លឹប Hull ផងដែរ​។ ឪពុក​របស់លោក Roberto បាន​និយាយថា ការចរចា​ទៅ​ដឹកនាំ​ក្លឹប​នៅ​ក្របខណ្ឌ Chinese Super League បាន​បរាជ័យ​ដោយសារតែ​គាត់​មិនអាច​នាំយក​ក្រុមការងារ​របស់លោក​ទៅជា​មួយ​។ 

​    ​គ្រូបង្វឹក​អេ​ស្ប៉ា​ញ​រូបនេះ​មាន​ជំនួយការ​ដូចជា​លោក Graeme Jones និង​លោក Thierry Henry​។ លោក Roberto Snr ជា​ឪពុក​របស់លោក Roberto បាន បន្ថែមថា “​គាត់​ចូលចិត្ត​ធ្វើការ​ងារ​ជា​ក្រុម បើ​គ្មាន​ក្រុមការងារ​ទេនោះ Roberto ពិតជា​ពិបាក​។​

    ​លោក Roberto បាន​ទៅ​ចរចា​នៅ​ប្រទេស​ចិន ទី​ដែល​គាត់​អាច​រកប្រាក់​បាន​រហូត​ដល់​៤០​លាន​ផោន​ក្នុង​រយៈពេល​២​ឆ្នាំ​។ ប៉ុន្តែ​លោក​ត្រូវ​ទៅ​ទីនោះ​តែម្នាក់ឯង​ដូច្នេះហើយ Roberto បាន​បដិសេធ​។ ស្របពេល​ជាមួយគ្នានេះ​សហព័ន្ធ​បាល់ទាត់​បែលហ្ស៊ិក​បានស្នើ​ឲ្យ​លោក Roberto ធ្វើ​ការងារ​ជាមួយ​ពួកគេ​”៕

adverise with khmeread

មតិយោបល់