adverise with khmeread Sissoko web

Tottenham សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ Moussa Sissoko

​    ​ខ្សែបម្រើ​របស់​ក្លឹប Newcastle កីឡាករ Moussa Sissoko បានសម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​មកកាន់​ក្លឹប Tottenham Spurs នៅ​ថ្ងៃ​ចុងក្រោយ​នៃ​រដូវ​កាល​ទិញ ដូរ​កី ឡាករ​ក្នុងតម្លៃ​៣០​លាន​ផោន​។​

​    ​មានការ​ប្រទាញ​ប្រ​ទុង​រវាង​ក្លឹប Spurs និង Everton ខណៈ​ក្លឹប​ទាំងពីរ​នេះ​ស្វះស្វែង​ចង់​ផ្ទេរ Sissoko នៅ​ថ្ងៃ​ចុងក្រោយ​នៃ​រដូវ​កាល​ទិញដូរ​កីឡាករ​ត្រូវ​បិទទ្វា​។ ប៉ុន្តែ Sissoko បដិសេធ​មិន​ចូលរួម​ជាមួយ​ក្លឹប Everton ទេ​បើទោះបីជា Everton ព្រមព្រៀង​នឹង​តម្លៃ​ខ្លួន​កាលពី​រសៀល​ថ្ងៃ​ពុធ​ក៏ដោយ​។​

​    ​សំណើ​ដំបូង​ដែលមាន​តម្លៃ​១៦​លាន​ផោន​របស់​ក្លឹប Tottenham ត្រូវបាន​ច្រានចោល​ហើយ​ទីបំផុត​ក្លឹប Spurs បានដាក់​សំណើ​តម្លៃ​៣០​លាន​ផោន ធ្វើ​ឲ្យ​កីឡាករ​រូបនេះ​បានសម្រេច​ចិត្ត​ទទួលយក​។ Sissoko បាន​បង្ហោះ​រូបភាព​របស់ ខ្លួន​ត្រឹមតែ​បី​នាទី​មុនពេល​ទីផ្សារ​ទិញដូរ​បិទទ្វារ ហើយ​សរសេរថា “​សប្បាយចិត្ត​ដែល​បាន​ចូលរួម​ជាមួយ Spurs ក្នុង​រយៈពេល​៥​ឆ្នាំ​”៕

adverise with khmeread

មតិយោបល់