adverise with khmeread Unnamed

កសិករ​កម្សត់​! អស់​សង្ខារ​ដោយសារ​មីនតោន​នៅ​ស្រុក​រតនៈមណ្ឌល​

    ​បាត់ដំបង ៖ គ្រាប់​មីនតោន​មួយគ្រា​ប់ បាន​ផ្ទុះឡើង​យ៉ាង​រំពង​ព្រៃ​លាយឡំ​ដោយ​ផ្សែងខ្មៅ​ខ្មួលខ្មាញ់ គួរឱ្យរ​ន្ឋ​ត់ បាន​ផ្តាច់ជីវិត​បុរស​ជា​កសិករ​ម្នា​ក់នៅ​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៦ វេលា​ម៉ោង​១២ និង​៣០​នាទី នៅ​ចំណុច​នៅ​ភូមិ​បួរ​រុន ឃុំ​ត្រែង ស្រុក​រតនៈមណ្ឌល ខេត្តបាត់ដំបង ខណៈពេល​គាត់​កំពុង​ព្យួរ​ដី​ដោយ​បើក​ត្រាក់ទ័រ​។​

​    ​បុរសរងគ្រោះ​ឈ្មោះ ជិន កំ​សាន អាយុ​៣៣​ឆ្នាំ ជា​កសិករ រស់នៅ​ភូមិ​បួរ​រុន ឃុំ​ត្រែង ស្រុក​រតនៈមណ្ឌល ខេត្តបាត់ដំបង បាន​ខ្ទាត​ប៉ើង​ចេញពី​តួ​ត្រាក់ទ័រ​មួយគ្រឿង​ដែល​គាត់​កំពុង​បើកបរ​ភ្ជួរដីចម្ការ​របស់គាត់​នៅ​ទីនោះ​។​

​    ​ដោយ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ជនរងគ្រោះ​រូបនេះ​ត្រូវបាន​បាត់បង់​ជីវិត ឯ ត្រាក់ទ័រ​របស់គាត់​ត្រូវ​រង​ការខូចខាត​ទាំងស្រុង​។​

​    ​សូម​ជំរាបជូន​ថា​ក្នុងភូមិ​សាស្ត្រ​ស្រុក​រតនមណ្ឌល​នេះ​ជា​អតីត​សមរភូមិ​ប្រ​យុ​ទ្ឋ​ដ៏​ក្តៅគគុក​មួយ​កាលពី​អតីតកាល​។ បច្ចុប្បន្ន​នៅមាន​យុ​ទ្ឋ​ភ័​ណ្ឌ មិនទាន់​ផ្ទុះ​ជាច្រើន​នៅ​កប់​រាយប៉ាយ​ក្នុង​ដី​នៅឡើយ​។​

​    ​បើទោះបីជា​មានការ​រុក​រាវ​ដោះយក​គ្រឿងផ្ទុះ​ពី​សំណាក់​អាជ្ញាធរ​ជំនាញ​ក្តី តែ​ជារឿយៗ​គ្រោះថ្នាក់​ដែល​បង្កឡើង​ដោយ​គ្រាប់​យុ​ទ្ឋ​ភ័​ណ្ឌ បែបនេះ​តែងតែ​ឆក់យក​អាយុជីវិត​ប្រជាកសិករ​ស្លូតត្រង់​ដោយ​ក្តី​ឈឺចាប់​បំផុត​។​

​    ​សព​របស់​ជនរងគ្រោះ ជិន កំ​សាន ត្រូវបាន​ក្រុមគ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​។ លោក​ស្នងការដ្ឋាន​ប៉ូលិស​ខេត្តបាត់ដំបង​សូម​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុមគ្រួសារ​សព និង​សូម​អំពាវនាវ​ដល់​ប្រជាកសិករ​មេត្តា​យកចិត្តទុកដាក់ ប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់បំផុត​លើ​បញ្ហា​នេះ ចៀសវាង​កុំឱ្យ​កើតមាន​ឧប្បត្តិហេតុ​ដូច​ករណីនេះ​ទៀត​៕

adverise with khmeread

មតិយោបល់