adverise with khmeread 1

ប្រសិនបើ​អ្នក​ចូលចិត្ត​ទទួលទាន​អាហារ​ទាំង ៦ មុខ​នេះ គួរ​បញ្ឈប់​វា​ទៅ​បើ​មិន​ចង់ឱ្យ​ស្បែរកយារ​ជ្រីវជ្រួញ​!

    ​នៅពេល​និយាយ​ដល់​ស្បែ​កចាស់​ជ្រីវជ្រួញ មនុស្ស​ច្បាស់​ជា​ស្អប់​មិន​ចង់​ឮ​ពាក្យ​នេះ​ទេ​។ ប៉ុន្តែ​មនុស្ស​ភាគច្រើន​មិនបាន​ចាប់អារម្មណ៍​ទេ ថា​មូល​ហេតុអ្វី​បានជា​ស្បែក​មនុស្ស​ឆាប់​ជ្រីវជ្រួញ​។ កត្តា​ចម្បង​បំផុត​ដែល​បង្ក​ឱ្យ​ស្បែ​កចាស់​ជ្រួញ​គឺ​ដោយសារ​អាហារ​តែម្តង​។ ខាងក្រោម​នេះ​ជា​កំពូល​អាហារ​ដែល​ធ្វើឱ្យ​មនុស្ស​ឆាប់​យារ​ស្បែ​កចាស់​ជ្រីវជ្រួញ​បំផុត​។ 

​    ​១. អាហារ​សម្បូរ​ខ្លាញ់​៖ ខ្លាញ់​មិន​ត្រឹម​ធ្វើឱ្យ​ធាត់​ទេ វា​ថែមទាំង​ធ្វើឱ្យ​ស្បែក​ឆាប់​ចាស់​ជ្រីវជ្រួញ​ទៀតផង​។ 
​    ​២. ជាតិ​អាល់កុល​៖ គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​ដែលមាន​ជាតិ​អាល់កុល​ខ្ពស់​ធ្វើឱ្យ​ស្បែក​ឆាប់​ចាស់​រហូតដល់​ទៅ ៧០ ភាគរយ​។​
​    ​៣. ភេសជ្ជៈ​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន​៖ អ្នក​គួរ​ជ្រើសរើស​ពិសា​ទឹកតែ​ជំនួស​ឱ្យ​ភេសជ្ជៈ​សម្បូរ​កាហ្វេ​អ៊ី​ន ព្រោះ​ស្បែក​ងាយ​នឹង​ចាស់​ណាស់​នៅពេល​ប៉ះពាល់​ជាតិ​កាហ្វេ​អ៊ី​ន​។ 
​    ​៤. ស្ពៃ​ជូរ និង​ប្រភេទ​ជ្រក់​ដែល​ផ្ទុក​ជាតិពុល (​ដាក់​ថ្នាំ​)៖ ភាគច្រើន​អាហារ​ទាំងនេះ​សុទ្ធតែ​ដាក់​ថ្នាំ​ទាំងអស់ វា​ធ្វើឱ្យ​ជាតិពុល​កើន​ពេញ​រាងកាយ ជាហេតុ​ធ្វើឱ្យ​ស្បែក​ចាស់​ជ្រីវជ្រួញ​យ៉ាង​រហ័ស​។ 
​    ​៥. សាច់​អាំង (​មាន​ខ្លោច​ដោយ​កន្លែង​)៖ សាច់​អាំង​ដែល​រោល​ជាមួយ​ផ្សែង​គួរ​ចៀសវាង​ដាច់ខាត ព្រោះ​វា​ជា​មេ​បង្ក​មហារីក​លាក់​មុខ ហើយ​វា​ក៏​ជា​អ្នក​ធ្វើឱ្យ​ស្បែក​ឆាប់​ចាស់​ជ្រីវជ្រួញ​ដែរ​។ 
​    ​៦. អាហារ​បំពង​ខ្លាញ់​៖ អាហារ​នេះ​ជា​ភ្នាក់ងារ​បង្ក​មហារីក និង​ធ្វើឱ្យ​ស្បែក​ឆាប់​ចាស់​មុន​អាយុ​។ គួរ​កុំ​ពិសា​រាល់ថ្ងៃ​ពេក​៕ 

adverise with khmeread
ប្រភព៖ ស៊ែរ​ស៊ី​

អ្នកនឹងចូលចិត្ត

មតិយោបល់