adverise with khmeread 11babies 1

ញាក់សាច់​! សម្រាលកូន​ដល់​ទៅ ១១ នាក់​តាមបែប​ធម្មជាតិ មិនបាន​ប្រើ​វិធី​វះកាត់​ទេ​!

    ​លោកស្រី Mariya Fernandez បានផ្ដល់​កំណើត​ឱ្យ​ទារក ១១ នាក់ បន្ទាប់ពី​ប្រើពេល​សម្រាល​អស់ ២ ម៉ោង​។ លោកស្រី​និយាយថា លោកស្រី​មាន​បញ្ហា​ពេល​មាន​ផ្ទៃពោះ​។ វា​ជា​មូល​ហេតុដែល​ធ្វើឱ្យ​លោកស្រី និង​ស្វាមី​សម្រេចចិត្ត​សាកល្បង​ការបង្ក​កំណើត​ក្រៅ​ស្បូន​។ ប៉ុន្ដែ​ពួកគេ​មិនមែន​មានកូន​តែ​ម្នាក់​នោះទេ​។ ស្ត្រី​ម្នាក់នេះ​បានផ្ដល់​កំណើត​ឱ្យ​ទារក​ដល់​ទៅ ១១ នាក់​ដោយ​គ្មាន​វះកាត់​នោះឡើយ​។​

​    ​គាត់​ផ្ដល់កំណើត​ឱ្យ​កូនប្រុស​ទាំង ១១ នាក់ ខណៈដែល ៦ នាក់​ក្នុងចំណោម​ពួកគេ​គឺជា​កូនភ្លោះ​មានមុខ​ដូចគ្នា​បេះ​ដាក់​ទម្ងន់ ០,៦ គីឡូក្រាម​។ ក្នុងពេលនោះ ទារក​ទាំងអស់​ស្ថិតនៅក្នុង​នាយកដ្ឋាន​ថែទាំ​ពិសេស​ដើម្បី​តាមដាន​ស្ថានភាព​នៅ​មន្ទីរពេទ្យ Riley Children សហរដ្ឋអាមេរិក​។​

​    ​វេជ្ជបណ្ឌិត​លោក William Robert បាន​និយាយថា លោក​សប្បាយចិត្ត​យ៉ាងខ្លាំង​ដែល​ជួយ​សម្រាលកូន​ឱ្យ​ពួកគេ​យ៉ាង​រលូន​ដោយ​គ្មាន​ការវះកាត់ ដោយ​ធ្វើឱ្យ​គាត់​ចម្លែក​ចិត្ត និង​ភ្ញាក់ផ្អើល​បំផុត​។ ពីមួយ​ទៅមួយ ត្រឹមតែ ៣៧ នាទី​ពួកគេ​សម្រាល​បាន​ទារក​ចំនួន ៧ ។ លោកស្រី Mariya Fernandez និង​គ្រួសារ​ប្រហែលជា​ជាប់​ក្នុង​កំណត់ត្រា​ពិភពលោក​ហ្គី​ណេ​ស​ដោយសារ​មន្ទីរពេទ្យ​បាន​ទាក់ទង​ទៅ​ស្ថាប័ន​នេះ​៕

adverise with khmeread
ប្រភព៖ foodsandhealthylife

អ្នកនឹងចូលចិត្ត

មតិយោបល់