adverise with khmeread 1

វិធី​ព្យាបាល​ស្រែង​តាមបែប​ធម្មជាតិ​! រកតែ​នៅ​ជុំវិញ​ផ្ទះបាយ​មិន​ខ្វះ​ទេ​!

    ​ស្រែង​ជា​ប្រភេទ​មេរោគ​ផ្សិត ដែល​ប៉ះពាល់​ស្បែក ក្រចក និង​ស្បែកក្បាល​។ វា​ជា​ប្រភេទ​ជំងឺ​ដែល​អាច​ប៉ះពាល់​សឹង​គ្រប់កន្លែង​លើ​រាងកាយ ហើយ​វា​មាន​លក្ខណៈ​ក្រហមៗ​ជា​រង្វង់ និង​រីក​មាឌ​ពេល​វិវត្តន៍​ខ្លួន​។ ប៉ុន្តែ​វិធី​ព្យាបាល​ខាងក្រោម អាច​ព្យាបាល​បាន​គ្រប់​ប្រភេទ​ស្រែង មិន​ថា​ស្រែងគីង្គក់ ស្រែងកង្កែប ស្រែង​ស្រកាក​...​។​ល​។​

​    ​១. ខ្ទឹមស​
​    ​កិន​ខ្ទឹមស​ឱ្យ​ម៉ដ្ត បិត​ឱ្យ​ក្រាស់​លើ​តំបន់​កើត​ស្រែង រួច​រុំ​ទុក​មួយ​យប់​។ បើ​មិនទាន់​ធូរ បិត​វា​មួយ​យប់​ទៀត យ៉ាងយូរ ៣ ថ្ងៃ​វា​នឹង​ជាសះស្បើយ​ដោយ​ឯកឯង​។ 

​    ​២. ទឹកខ្មេះ​ប៉ោម​
​    ​ចាក់ទឹក​ខ្មេះ​ប៉ោម​លើ​សំឡី បិត​លើ​ស្រែង​បី​បួន​ដង​ក្នុង​មួយថ្ងៃ (​ស្ងួត បក​ចេញ​បិត​ថ្មី​)​។ បិត ៣ ថ្ងៃ ជា​ដាច់​។ 

​    ​៣. ប្រេងដូង​
​    ​លាបប្រេង​ដូង​លើ​ស្រែង​ទុកចោល​មួយ​យប់​ស្អែក​ឡើង​នឹង​ធូរស្បើយ​សឹងតែ​ទាំងស្រុង​។ លាប​បន្ថែម​ប្រសិន​មិនទាន់​ជា​ដាច់​ក្នុងពេល​តែមួយ​យប់​។​

​    ​៤. ម្សៅ​រមៀត​
​    ​កិន​រមៀត​ឱ្យ​ម៉ដ្ត​ខៃ លាយ​ទឹក​បន្តិច ដាក់​វា​លើ​សំឡី ពោប​ពីលើ​ស្រែង ៣ ដង​ក្នុង​មួយថ្ងៃ (​ស្ងួត បក​ចេញ​បិត​ថ្មី​)​។ បិត​រាល់ថ្ងៃ​រហូត​ទាល់តែ​ជាសះស្បើយ​។ 

​    ​៥. ទឹកខ្មេះ​ធម្មតា និង​អំបិល​
​    ​លាយ​អំបិល​និង​ទឹកខ្មេះ​ក្នុង​បរិមាណ​ល្មម​សម្រាប់​ស្រែង លាយ​ឱ្យ​ខាប់ៗ រួច​បិត​លើ​ស្រែង ៥ នាទី​។ មួយថ្ងៃ​ធ្វើ​តែ​ម្តងគត់ ហើយ​ធ្វើបែបនេះ ៧ ថ្ងៃ​នឹង​ជាសះស្បើយ​ទាំងស្រុង​៕

adverise with khmeread
ប្រភព៖ healthylifeheadlines

មតិយោបល់