adverise with khmeread 1

លួច​មាន​ប្រុស​ថ្មី ថត​វីដេអូ​ផ្ញើ​ប្តី​ប្រាប់ថា​គេ​ចាប់ជំរិត ហើយ​ផ្ញើមក​ប្តី​ទារលុយ​លោះ ទីបំផុត​កាំបិត​ចិត​ដង​ឯង​

    ​ស្ត្រី​ម្នាក់​នៅឯ​ភាគខាងត្បូង​ប្រទេស​ចិន ត្រូវបាន​គេ​តាម​ទាន់​ជាន់កែង​ទាក់ទិន​រឿង​ចាប់ជំរិត​ក្លែងក្លាយ​ដើម្បី​ទទួលបាន​លុយ​ពី​ប្តី​របស់​នាង បន្ទាប់ពី​នាង​បាន​ចំណាយលុយ​សន្សំ​របស់ខ្លួន​លើ​មិត្ត​ប្រុស​ថ្មី​ដែល​នាង​បាន​ជួប​តាម​អន​ឡាញ​។ នេះ​បើតាម​វេ​ប​សាយ South China Morning Post កាលពី​ថ្ងៃទី​១​កញ្ញា​។ 

​    ​កាសែត Guiyang Evening News បាន​រាយការណ៍​ថា ស្ត្រី​ដែល​មកពី​តំបន់ Tongzi ក្នុង​ទីក្រុង Zunyi នៃ​ខេត្ត Guizhou ប្រទេស​ចិន​រូបនេះ បាន​ផ្ញើ​វីដេអូ​មួយ​ដែល​ថត​តាម​ទូរស័ព្ទដៃ​ទៅ​ប្តី​របស់​នាង​ក្នុង​គោលបំណង​ទារលុយ​ចាប់ជំរិត​ចំនួន ២ ម៉ឺន​យ័ន (២.៩៩៧ ដុល្លារ​អាមេរិក​)​។​

​    ​បុរស​ជា​ប្តី​ដែល​ស្គាល់​ត្រឹម​នាមត្រកូល​ថា Hu បានទទួល​វីដេអូ​នេះ​កាលពី​ថ្ងៃទី ៣១ ខែកក្កដា ដោយ​ក្នុង​វីដេអូ​នោះបាន​បង្ហាញ​ប្រពន្ធ​របស់គាត់​ត្រូវបាន​គេ​យក​ស្កុ​តម​ក​បិតមាត់ និង​ហាក់ដូចជា​ពិបាក​ក្នុង​ខ្លួន​ខ្លាំងណាស់​អ៊ីចឹង​។​

​    ​លោក Hu ដែល​បាន​និយាយថា ប្រពន្ធ​របស់គាត់​បាន​ស្ថិតក្នុង​ការឈឺចាប់​ខ្លាំង បាន​ផ្ញើ​លុយ​ដែល​គាត់​មាន​ជាប់​ខ្លួន​នៅពេលនោះ​ទាំងអស់​ចំនួន ៣០០០ យ័ន (២៩៩ ដុល្លារ​) ទៅកាន់​គណនី​ធនាគារ​អ្នក​ចាប់ជំរិត​។​

​    ​បន្ទាប់ពី​បរាជ័យ​ក្នុងការ​យល់ព្រម​ផ្ទេរ​លុយ​ដែល​នៅសល់​ចំនួន ១៧០០០ យ័ន (២.៥៤៧ ដុល្លារ​) តាម​ពេល​កំណត់​ទៅឱ្យ​ជន​ចាប់ជំរិត​នោះ លោក Hu ក៏​សម្រេចចិត្ត​ប្តឹង​ប៉ូលិស​ខេត្ត Guizhou​។​

​    ​ការស៊ើបអង្កេត​របស់​ប៉ូលិស​បាន​កត់សម្គាល់ថា ការ​ងក់ក្បាល​របស់​ស្ត្រី​នេះ​នៅក្នុង​វីដេអូ​ហាក់ដូចជា​ស៊ីចង្វាក់​ជាមួយ​ចលនា​របស់​ទូរស័ព្ទ​ដែល​នាង​បាន​ថត​ខ្លួនឯង ហើយ​នៅពេលនោះ​ប៉ូលិស​ក៏បាន​កើតការ​សង្ស័យ​។​

​    ​ការស្វែងរក​ធនាគារ​ដែល​បានកំណត់​សម្រាប់​វេរ​លុយ​បានបង្ហាញ​ការដក​លុយ​ត្រូវបាន​ធ្វើឡើង​នៅ​ខេត្ត Henan ឆ្ងាយ​ពី​ខេត្ត Guizhou ២.០០០ គីឡូម៉ែត្រ​។​

​    ​នៅ​ទីបំផុត​ប៉ូលិស​ក៏បាន​រកឃើញ​ស្ត្រី​នេះ​ដែល​ស្គាល់​ត្រឹម​នាមត្រកូល​ថា Chen ដោយ​មិនមាន​របួស​អ្វី​ឡើយ​នៅក្នុង​បន្ទប់​មួយ​ក្នុង​តំបន់​ការដ្ឋាន​សំណង់​មួយ​ក្នុង​ខេត្ត Henan​។​

​    ​ប៉ូលិស​ម្នាក់​បាន​និយាយថា "​នាង​បាន​ដេក​នៅលើ​គ្រែ និង​ចុច​ទូរស័ព្ទ​លេង​នៅពេលដែល​យើង​រកឃើញ​នាង​"​។ រីឯ​នាង Chen បាន​និយាយថា នាង​មានការ​អៀនខ្មាស់​ក្នុង​ការសុំ​លុយ​ប្តី​របស់​នាង ដូច្នេះ​គំនិត​ចាប់ជំរិត​នេះ​ក៏បាន​លេចឡើង​។​

​    ​នាង Chen ត្រូវបាន​បញ្ចូនទៅ​ខេត្ត Guizhou ជា​កន្លែង​ដែល​ប៉ូលិស​នឹង​សម្រេចការ​ផ្តន្ទាទោស​។ មេធាវី​ម្នាក់​បា​និយាយថា នាង​អាច​ត្រូវបាន​ចោទប្រកាន់​ពីបទ​រំខាន​សណ្តាប់​ធ្នាក់​សង្គម ខណៈ​វីដេអូ​ដែល​នាង​បាន​ផ្ញើ​ទៅកាន់​ប្តី​បាន​បង្កឱ្យមាន​ភាពចលាចល​ក្នុងសង្គម​៕

adverise with khmeread
ប្រភព៖ South China Morning Post

មតិយោបល់