adverise with khmeread 1

វិធី​ព្យាបាល​បូសទ្រនិច​! វិធី​ខ្លះ​ស្ទើរ​មិនគួរ​ឱ្យ​ជឿ ប៉ុន្តែ​ពូកែ​

    ​បូស​ធម្មតា និង​បូសទ្រនិច​ជា​មេរោគ​ស្បែក ដែល​បង្កឡើង​ដោយ​បាក់តេរី​ឈ្មោះ Staphylococcus Aureus​។ បូស​អាច​កើតឡើង​នៅលើ ក មុខ កំប៉េះគូថ ក្លៀក ស្មា ភ្លៅ និង​ក្រលៀន​។ បូស​ជា​ប្រភេទ​មេរោគ​ដែល​មិន​បង្ក​គ្រោះថ្នាក់​ទេ ហើយ​វា​នឹង​បាត់​ទៅវិញ​ក្នុង​រយៈពេល ១ សប្តាហ៍ ប៉ុន្តែ​វា​បង្ក​ការឈឺចាប់​ខ្លាំង​ក្រៃលែង​។ ប៉ុន្តែ​ប្រសិនបើ​កើត​បូស​ហើយ​បង្ក​គ្រុនក្តៅ អ្នក​គួរ​រក​វេជ្ជបណ្ឌិត​ពិនិត្យ​អាការៈរោគ​បន្ថែមទៀត ព្រោះ​វា​អាចជា​សញ្ញា​នៃ​ជំងឺ​ទឹកនោមផ្អែម ជំងឺមហារីក ហ៊ី​វ​/​អេដស៍ ។​ល​។ 

​    ​ខាងក្រោម​នេះ​ជា​វិធីសាស្ត្រ​ធម្មជាតិ​ល្អ​បំផុត​សម្រាប់​ព្យាបាល​បូស​៖

​    ​១. ម្សៅ​រមៀត​
​    ​លាយ​ម្សៅ​រមៀត ២ ស្លាបព្រា​កាហ្វេ​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ ១ កែវ​ផឹក​វា​រាល់ថ្ងៃ ដើម្បី​ព្យាបាល​ខាងក្នុង​។ រីឯ​ខាងក្រៅ ត្រូវ​លាយ​ម្សៅ​រមៀត​ជាមួយ​ទឹក​ក្តៅ​ឱ្យ​ខាប់​រួច​បិត​ពីលើ​បូស​។ ព្យាបាល​តាម​វិធី​នេះ​នឹង​ជួយ​ទប់ស្កាត់​មិនឱ្យ​កើត​បូស​ឡើងវិញ​ក្នុងពេល​អនាគត​។ 

​    ​២. ទឹកខ្មេះ​ប៉ោម​
​    ​ចាក់ទឹក​ខ្មេះ​ប៉ោម​លើ​សំឡី​ហើយ​បិត​ពីលើ​បូស​ពីរ​បី​ថ្ងៃ​ជាការ​ស្រេច​។ ប្រសិនបើ​ស្បែក​ស្តែង ត្រូវ​លាយ​ទឹកខ្មេះ​ជាមួយ​ទឹក​បន្តិចបន្តួច​។ 

​    ​៣. ខ្ទឹមស​
​    ​ដំ​ខ្ទឹមស ២ ទៅ ៣ កំពឹស​លាយ​ជាមួយ​ទឹក​បន្តិច ឱ្យទៅជា​ល្បាយ​ប៉ិៗ បិត​ពីលើ​បូស ១០ នាទី​។ បន្ទាប់មក​ដក​វា​ចេញ ហើយ​យក​សំឡី​ជ្រលក់​ទឹក​ក្តៅ​ឧណ្ហៗ​លាង​សម្អាត​បូស​នេះ​។ ធ្វើ​ពីរដង​ក្នុង​មួយថ្ងៃ ធ្វើ​រាល់ថ្ងៃ​រហូត​ទាល់តែ​ធ្លាយ​បូស ជាសះស្បើយ​ទាំងស្រុង​។​

​    ​៤. ដំឡូងបារាំង​
​    ​ចិញ្ច្រាំ​សាច់​ដំឡូងបារាំង​តូច​មួយ​ផ្លែ​រួច​ច្របាច់​យក​ទឹក​ដំឡូង​។ យក​ទឹក​ដំឡូង​ជ្រលក់​ជាមួយ​សំឡី រួច​បិត​ពីលើ​បូស ៤ ទៅ ៥ ដង​ក្នុង​មួយថ្ងៃ (​ស្ងួត បក​ចេញ​បិត​ថ្មី​)​។ ធ្វើ​រហូត​ទាល់តែ​ជា ធ្លាយ​មុខ​បូស​។ 

​    ​៥. ផ្កាស្មៅ​
​    ​យក​ផ្កាស្មៅ ៥០ ក្រាម​លាយ​ជាមួយ​ទឹក​បន្តិច រួច​ពោប​ពីលើ​បូស​ទុកចោល​រហូត​ទាល់តែ​ស្ងួត​។ ធ្វើបែបនេះ​ពីរ​បី​ថ្ងៃ​នឹង​ធ្លាយ​មុខ​បូស​ជាសះស្បើយ​ទាំងស្រុង​។ 

​    ​៦. ជីរវ៉ាន់ស៊ុយ​
​    ​យក​ស្លឹក​ជីរវ៉ាន់ស៊ុយ​មួយ​ក្តាប់​តូច​ដាំ​ក្នុង​ទឹក ២ កែវ ដាំ​ប្រហែល ៥ នាទី​។ បិទ​ភ្លើង​ទុកឱ្យ​ត្រជាក់​។ ស្រង់​ស្លឹក​ចេញ​ក្រៅ ហើយ​យកមក​បិត​ពីលើ​បូស​បួន​ប្រាំ​ម៉ោង រួច​ដកចេញ ហើយ​លាង​សម្អាត​ជាមួយ​សំឡី​។ ធ្វើ​ពីរ​បី​ថ្ងៃ​នឹង​ធ្លាយ​មុខ​បូស ជាសះស្បើយ​ជាមិនខាន​៕

adverise with khmeread
ប្រភព៖ healthylifemaster

អ្នកនឹងចូលចិត្ត

មតិយោបល់