adverise with khmeread 4

ផ្សំថ្មពិលដោយខ្លួនឯងផ្ទុះក្ឌាំងធ្លាយខួរស្លាប់ម្នាក់ របួសម្នាក់

     ត្បូងឃ្មុំ ៖ បុរស​ម្នាក់​ធ្លាយ​ខួរ​ស្លាប់​នៅនឹងកន្លែង និង​ម្នាក់ទៀត​របួសស្រាល បន្ទាប់ពី​រូបគាត់​បាន​យក​ថ្មពិល​ផ្សំគ្នា​ជាមួយ​ធ្យូង​រុក្ខជាតិ​ឈើ​ដើម​ព្រាល បាន​យកទៅ​កិន​លាយ​គ្នា បណ្តាល​ឲ​ក​យ​ឆេះ​ផ្ទុះ បែក​ត្បាល់​ថ្ម ជា​បំណែក តូច ធំ ខ្ទាត​ត្រូវ​ត្រង់​ចិញ្ចើម​ធ្លាយ​ខួរ​ស្លាប់​។​
     ហេតុការណ៍​នេះ​បានកើត​ឡើង​កាល​វេលា​ម៉ោង​ជិត​០១​រសៀល ថ្ងៃទី​៦ មករា​២០១៦​ស្ថិតនៅ​ភូមិ​កន្សោម​សត្វ ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។​
    ប៉ូលិស​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ​ឆាន យ៉ា​ត ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ស្នាក់នៅ​ភូមិ​កើតហេតុ​ខាងលើ និង​មាន​ប្រពន្ធ​ឈ្មោះ​ហ៊ូ សឺ អាយុ​៥៥​ឆ្នាំ របួស​លើ​ជ​ង្ក​ង់​។​
    ប្រពន្ធ​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា ប្តី​របស់គាត់​តែងតែ ប្រមូល​ថ្មពិល​ចាស់ៗ​រក្សាទុក ហើយ​ថ្ងៃនេះ​គាត់​បាន យក​ធ្យូង និង ថ្មពិល​នោះ មក​កិន​លាយ​ប​ញ្ជូ​ល​គ្នា ដោយ​ប្រើ​ត្បាល់​ថ្ម​កិន​ម្សៅ​ដើម្បី​ផលិត​ថ្មពិល ស្រាប់តែ​មិនដឹង​ជា​យ៉ាងម៉េច​បាន​បណ្តាល​ឲ្យ​ឆេះ​ផ្ទុះ​ក្ឌាំង​ឡើង​តែម្តង​។​
    ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ត្រួតពិនិត្យ​កន្លែងកើតហេតុ និង​ធ្វើការ​សាកសួរ​ជនរងគ្រោះ​បន្ត​អំពី​រឿងហេតុ​នៃ​ការគ្រោះថ្នាក់​នេះ​។ បច្ចុប្បន្ន​សព្វ​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

adverise with khmeread

មតិយោបល់