adverise with khmeread F11 6 696x398

នៅពេល​ឃើញ​ធាតុ​ផ្សំ​របស់​ម៉ាស​ធម្មជាតិ​នេះ អ្នក​ច្បាស់​ជា​ភ្ញាក់ផ្អើល ប៉ុន្តែ​ទាល់តែ​ក្លាហាន​ណាស់​ទើប​ហ៊ាន​ប្រើ​

    ​នៅពេល​និយាយ​ដល់​ការ​ថែ​សម្រស់ និង​បង្ការ​ភាព​ចាស់ អ្នកនឹង​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដើម្បី​រក្សា​វា​ឱ្យនៅ​ស្រស់ស្អាត​ជានិច្ច​។ ខាងក្រោម​នេះ​អ្នក​អាច​ឃើញ​វិធី​មួយចំនួន ដើម្បី​ធ្វើឱ្យ​សម្រស់​ស្រស់ស្អាត​បាន ប៉ុន្ដែ​វា​ត្រូវការ​ប្រាក់ និង​ភាពក្លាហាន​របស់​អ្នក​ទើប​អាច​ប្រើប្រាស់​បាន​។​

​    ​* ម៉ាស​ទឹក​មេជី​វិត​
​    ​ម៉ាស​ទឹក​មេជី​វិត​បុរស​គឺជា​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម​កំពូល​រកឃើញ​ក្នុង​ទឹកកាម ដោយ​ពួកវា​អាច​បន្ថយ​ភាព​ជ្រីវជ្រួញ និង​ធ្វើឱ្យ​ស្បែក​ទន់​ស្អាត​ល្អ​។ សម្រាប់​តម្លៃ​ព្យាបាល​តាមរបៀប​នេះ​មានតម្លៃ ២០០ ដុល្លារ​ជាង​ក្នុង​ទីក្រុង​ញ៉ូ​វ​យ៉​ក​។​

​    ​* ម៉ាស​លាមក​បក្សី​
​    ​ម៉ាស​លាមក​បក្សី​គឺជា​ម៉ាស​កំពូល​របស់​ជប៉ុន​ត្រូវបាន​គេ​ស្គាល់​ថា "uguisu no fun" វា​សម្បូរ​ទៅដោយ​អាមីណូអាស៊ីត ដែល​ជួយ​ស្បែក​រស់​ឡើងវិញ​និង​សម្អាត​ស្បែក​ចាស់ៗ​ចេញ​។ តម្លៃ​ព្យាបាល​តាមរបៀប​នេះ​គឺ ១៣០ ដុល្លារ​។​

​    ​* ម៉ាស​កន្លាត​
​    ​ក្នុងប្រទេស​កូរ៉េ ស្ត្រី​កំពុង​ឈ្លក់​វង្វេង​នឹង​សម្រស់​វ័យក្មេង ហើយ​ក្នុងចំណោម​ពួកគេ​គឺមាន​ប្រើ​ម៉ាស​កន្លាត​។ តម្លៃ​ព្យាបាល​មិន​បញ្ជាក់ តែ​រាង​ថ្លៃ​គួរសម​៕

adverise with khmeread
ប្រភព៖ foodsandhealthylife

អ្នកនឹងចូលចិត្ត

មតិយោបល់