adverise with khmeread 1

លើ​លោក​នេះ​មានតែ​ផ្ទះបន​នេះ​មួយគត់​ដែលមាន​រចនាសម្ព័ន្ធ​អំណាច​គ្រប់គ្រង​យ៉ាង​ពិសេស​បំផុត​!

    ​បង់​ក្លា​ដែ​ស​គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​មូស្លីម​មួយចំនួន​តូច​ដែល​ពេស្យាចារ​គឺ​ស្របច្បាប់​។ ស្រុក Tangail គឺជា​ជម្រក​នៃ​ផ្ទះបន​ឈ្មោះ Kandapara ជា​ផ្ទះបន​ដ៏​ចាស់​បំផុត និង​ធំជាងគេ​លំដាប់​ទី​ពីរ​ក្នុងប្រទេស ដែល​បានកកើតឡើង​ជិត ២០០ ឆ្នាំ​មកហើយ​។ វា​ត្រូវបាន​កម្ទេចចោល​ក្នុង​ឆ្នាំ ២០១៤ ហើយ​នារី​ជាច្រើន​ដែល​ធំធាត់​នៅ​ទីនោះ​មិនដឹងថា គួរ​ទៅ​ទីណា​នោះទេ​នៅពេល​វា​បាន​បាត់ស្រមោល​។ ទោះយ៉ាងណា​វា​ត្រូវបាន​បង្កើត​ម្តងទៀត​ជាមួយ​ជំនួយ​របស់​អង្គការក្រៅរដ្ឋាភិបាល​។​

​    ​ពួក​អ្នកគាំទ្រ​ផ្ទះបន​នេះ​ជឿថា ការងារ​ផ្លូវភេទ​ក៏​ជា​ការងារ​មួយ​ដែរ ហើយ​នារី​ទាំងនេះ​ក៏​មិន​ចង់​ធ្វើ​អ្វី​ក្រៅពី​ការងារ​នេះដែរ​។ នារី​រកស៊ី​ផ្លូវភេទ​នៅ​បង់​ក្លា​ដែ​សបាន​ធ្វើបាតុកម្ម​ដើម្បី​សិទ្ធិ​របស់​ពួកគេ ហើយ​នៅ​ចុងឆ្នាំ ២០១៤ សមាគម​មេធាវី​នារី​ជាតិ​បង់​ក្លា​ដែ​សបាន​បញ្ចុះបញ្ចូល​តុលាការ​កំពូល​ថា ការបណ្តេញ​នារី​រកស៊ី​ផ្លូវភេទ​គឺជា​ទង្វើ​ខុសច្បាប់​។ បន្ទាប់ពី​នោះមក ស្ត្រី​រកស៊ី​ផ្លូវភេទ​បាន​វិលត្រឡប់​ទៅផ្ទះ​របស់​ពួកគេ​វិញ​យ៉ាង​លឿន​។​

​    ​នៅ​សព្វថ្ងៃនេះ តំបន់​ផ្ទះបន​នេះ​ត្រូវបាន​ឡោមព័ទ្ធ​ដោយ​ជញ្ជាំង​។ នៅ​ផ្លូវ​ដ៏​តូចចង្អៀត គេ​ឃើញ​មាន​តូប​លក់​អាហារ ហាង​តែ និង​អ្នកលក់​តាមផ្លូវ​។ ផ្ទះបន​នេះ​គឺជា​កន្លែង​មួយ​ដែលមាន​ច្បាប់​ផ្ទាល់ខ្លួន និង​មាន​ឋានានុក្រម​អំណាច​ច្បាស់លាស់ ដែល​ខុសគ្នា​ទាំងស្រុង​ពី​សង្គម​ស៊ី​វិ​ល័យ​។ ជាក់ស្តែង នៅ​ខាងក្នុង​ផ្ទះបន នារី​រកស៊ី​ផ្លូវភេទ​មាន​ទាំង​អ្នកទន់ខ្សោយ និង​មាន​ទាំង​មានអំណាច​។ ដំណាក់កាល​ងាយ​រងគ្រោះ​បំផុត​គឺ​នៅពេល​នារី​រកស៊ី​ផ្លូវភេទ​វ័យក្មេង​ទើប​ចូលធ្វើការ​នៅផ្ទះ​បន​នេះ​។ នាងៗ​ទាំងនោះ​ត្រូវបាន​គេ​ហៅថា "​មាន់​ថ្មី​"​។ មាន់​ថ្មី​ភាគច្រើន​មាន​អាយុ ១២ ទៅ ១៤ ឆ្នាំ​។​

​    ​នារី​ទាំងនេះ​មកពី​គ្រួសារ​ក្រីក្រ និង​ជារឿយៗ​ជា​ជនរងគ្រោះ​នៃ​ការជួញដូរ​មនុស្ស​។ ពួកគេ​គ្មាន​សិទ្ធិសេរីភាព​នោះទេ​។ ពួកគេ​ជា​មនុស្ស​របស់​ម៉ែ​យ៉ែម ដែលមាន​បំណុល និង​មិន​អនុញ្ញាត​ឱ្យចេញ​ក្រៅ​ឬក៏​ទុក​លុយ​សម្រាប់​ខ្លួនឯង​ឡើយ​។ នៅពេលដែល​ពួកគេ​សងបំណុល​អស់ ពួកគេ​ក្លាយជា​នារី​រកស៊ី​ផ្លូវភេទ​ឯករាជ្យ​។ បន្ទាប់មក ពួកគេ​អាច​បដិសេធ​អតិថិជន និង​រក្សា​លុយ​ដោយ​ខ្លួនឯង​។ ម្យ៉ាងទៀត​នៅពេលដែល​ពួកគេ​សងបំណុល​អស់ ពួកគេ​អាច​ចាក​ចេញពី​ផ្ទះបន​បាន​។ ប៉ុន្តែ​នារី​ទាំងនេះ​ត្រូវបាន​សង្គម​ខាងក្រៅ​រើសអើង និង​ជារឿយៗ​ពួកគេ​ជ្រើសរើស​នៅផ្ទះ​បន និង​បន្ត​ជួយ​គ្រួសារ​របស់​ពួកគេ​ជាមួយ​លុយ​ដែល​រកបាន​៕

adverise with khmeread
ប្រភព៖ washingtonpost

អ្នកនឹងចូលចិត្ត

មតិយោបល់